រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីសំណើសូមចុះបញ្ជីដី ធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីទំហំ ១០៧ ១៣០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង និងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ឈ្មោះ គឹម ញ៉

លោក សុខ សុទ្ធី អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីសំណើសូមចុះបញ្ជីដី ធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីទំហំ ១០៧ ១៣០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង និងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ឈ្មោះ គឹម ញ៉ ។

លោក សុខ សុទ្ធី  អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយក្រុមការងារមានដូចជា លោកអភិបាលរងស្រុក លោកអនុប្រធានមន្ទីរបរិស្ថាន លោកស្រីអនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអនុប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកអនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោកប្រធានស្តីទីការិយាល័យភូមិបាលស្រុក លោកមេឃុំកោះប៉ោ លោកមេឃុំប៉ាក់ខ្លង និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំ។
បន្ទាប់ពីប្រជុំពិភាក្សាអង្គប្រជុំបានឯកភាពគ្នាដូចខាងក្រោម៖
១-ដីទំហំ ២៣ ៥៧៩ម៉ែត្រការ៉េ និងដីទំហំ ៧ ៤៧២ម៉ែត្រការ៉េ អនុញ្ញាតឱ្យម្ចាស់កម្មសិទ្ធិចុះបញ្ជីដី ធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុតាមនីតិវិធីច្បាប់ ចំណែកដីទំហំ ៨ ៨៧៧ ម៉ែត្រការ៉េ ម្ចាស់សំណើ ស្នើសូមធ្វើប្រទានកម្ម ។
២-រដ្ឋបាលខេត្តនឹងចេញសេចក្តីជូនដំណឹងជម្រាបជូនទៅរដ្ឋបាលស្រុក ដើម្បីបន្តនីតិវិធី ចុះបញ្ជីដីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់៕
ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤

អត្ថបទទាក់ទង