លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រគល់ទទួលភារកិច្ច ជូនដល់កម្លាំង ដែលមានឈ្មោះក្នុងផែនការលេខ ០១៣ផ.ក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សាថ្មស និងសមិទ្ធផលនានានៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកកោះកុង។
នៅសាលប្រជុំតូច ស្នងការដ្ឋាននគរបាលខេត្តកោះកុង
ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ April 9, 2024