រដ្ឋបាលឃុំភ្ញីមាស
…………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែមីនា លើកទី២២ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
សមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំង៣ភូមិ លោកគ្រូតំណាងសាលាពាមកាយ នាយិកាសាលាតានី អាជីវករ តំណាងប្រជាពលរដ្ឋ សរុប ២០នាក់ ស្រី៨នាក់។
អំពីរបៀបវារ:រួមមាន÷
១/.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
២/.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភ: ឆ្នាំ២០២៤
៣/ អានរបាយការណ៍តាមភូមិ និងប៉ុស្ដិ៍រដ្ឋបាល
៤/. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងការបែងចែកថវិកា និងសេចក្ដីព្រាងផែនការសកម្មភាពកម្មវិធីឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ឆមាសទី១ ឆាំ្ន២០២៤
៥/.ពិភាក្សាលើបញ្ហាផ្សេងៗ និងដំណោះស្រាយ
………………………………
ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង,ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
March 22,2024