ថ្ងៃព្រហស្បត្តិ៍ ៥រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០២និង០០នាទីរសៀល
មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន សហការជាមួយ មន្ត្រីឧទ្យានុរក្សប្រស្នាក់ការរងឧទ្យានុរក្សឆាយតាហ៊ីង បានចុះប្រគល់លិខិតថ្លែងអំណរគុណរបស់ក្រសួងបរិស្ថាន ជូនដល់គណៈគ្រប់គ្រងសាលាបឋមសិក្សានឹងអនុវិទ្យាល័យ សំរោង ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃទីនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានទីតាំងស្ថិតនៅក្នុងភូមិទ័ពឃ្លៃ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង
វេលាម៉ោង៣:០០នាទីរសៀល
នៅសាលាអនុវិទ្យាល័យ សម្ដេច ហ៊ុន សែន ជំនាប់ ក្នុងភូមិច្រកឬស្សី ឃុំជំនាប់
វេលាម៉ោង៤:០០នាទីរសៀល នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ថ្មដូនពៅ ក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ។
ដោយមានការចូលរួមពី
- លោកនាយកសាលា
- លោកគ្រូ-អ្នកគ្រូ
- គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សសរុបចំនួន ២១៥នាក់ (ស្រី ១៣០នាក់) ។