លោកវរសេនីយ៍ទោ ឡាវ ពន្លឺ អធិការនគរបាលស្រុកថ្មបាំង បានចុះសួរសុខទុក្ខដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីផាត និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសថ្ងៃបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះផងដែរលោកអធិការបានណែនាំដល់កម្លាំងប៉ុស្តិ៍ឱ្យពង្រឹងប្រសិទ្ធភាពបន្ថែមក្នុងការចុះប្រតិបត្តិការ និងការបម្រេីសេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសេីរ ។
ថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ October 10, 2023