រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៧ នាពុទ្ធសីមាវត្តជាំស្លា

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៧ ក្នុងព.ស.២៥៦៧ គ.ស.២០២៣ នាពុទ្ធសីមាវត្តជាំស្លា ដោយបានប្រារព្ធពិធីបូជាគ្រឿងសក្ការៈថ្វាយព្រះព្រះពុទ្ធរូប នមស្ការថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត និងសម្ដែងព្រះធ៌មទេសនា លុះព្រឹកឡើងនិមន្តព្រះសង្ឃសូត្របរាភវសូត្រ ប្រគេនយាគូរដល់ព្រះសង្ឃ និងថ្ងៃត្រង់វេរវារកភត្ត និងទេយ្យទានមានចតុបច្ច័យជាដើម បវរណាប្រគេនព្រះសង្ឃអង្គសាវ័ក ដើម្បីឧទ្ទិសផល្លាអានិសង្ឃ ដែលកើតឡើងពីពុទ្ធបូជា ធម្មបូជា និងសង្ឃបូជា ជូនដល់បុព្វការីជន មានមាតាបិតាជីដូន ជីតា ញាតិការទាំង៧សន្តាន ព្រមទាំងបុព្វការីជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតដើម្បីការជាតិមាតុភូមិ សូមបានបដិសន្ធិវិញ្ញាណក្នុងសុគតិភព ។
មួយវិញទៀត សូមផល្លាអានិសង្ឃ នៃបុណ្យកាន់បិណ្ឌនេះ បានជូនដលបងប្អូនកូនក្មួយ អ៊ុំ ពូ មីង យាយតា ប្រជាពលរដ្ឋជួបតែព្រះពុទ្ធពរ៤គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទៅជាបការៈដ៏ទៃឡើង៕

អត្ថបទទាក់ទង