រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាលខេត្ត បានជួបសម្តែងការគួរសម និងស្វាគមន៍គណៈប្រតិភូដែលដឹកនាំដោយលោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីជួបពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

លោក សុខ សុទ្ធី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា អភិបាលខេត្តកោះកុង បានជួបសម្តែងការគួរសម និងស្វាគមន៍ដល់គណៈប្រតិភូតំណាងរាជរដ្ឋាភិបាល មានក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមធនាគារពិភពលោក ដែលដឹកនាំដោយលោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីជួបពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។ ប្រតិភូ ចុះមកបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តពាក់កណ្តាលអាណត្តិគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដំណាក់កាលទី១ និងដំណាក់កាលទី២ ក្នុងក្របខ័ណ្ឌហិរញ្ញបទានរបស់ធនាគារពិភពលោក។ លើសពីនេះទៀត ដើម្បីធ្វើការប៉ាន់ប្រមាណឡើងវិញ អំពីភាពសមស្រប ប្រសិទ្ធភាព និងភាពសិក្តិសិទ្ធិ នៃការរៀបចំគម្រោង គោលដៅរបស់គម្រោង និងវិធីសាស្ត្រនៃការអនុវត្តគម្រោងដែលត្រូវអនុវត្តបន្ត ឬត្រូវការកែលម្អនូវចំណុចចន្លោះប្រហោង ឬការឆ្លើយតបទៅនឹងការវិវឌ្ឍ នៃអាទិភាពរបស់វិស័យ ដោយធ្វើការផ្លាស់ប្តូរគោលដៅ និងការកែសម្រួលគម្រោងដើម្បីសម្រេចបានលទ្ធផលជាអតិបរិមា៕
ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ September 19, 2023

អត្ថបទទាក់ទង