រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាមួយក្រុមបណ្តាញទទួលបន្ទុកជំងឺអេដស៍ប្រចាំក្រុងខេមរភូមិន្ទ

កិច្ចប្រជុំពិភាក្សាការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាមួយក្រុមបណ្តាញទទួលបន្ទុកជំងឺអេដស៍ប្រចាំក្រុងខេមរភូមិន្ទ

សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាខា លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកសុខភាព បានជួបប្រជុំពិភាក្សាការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាមួយក្រុមបណ្តាញទទួលបន្ទុកជំងឺអេដស៍ប្រចាំក្រុងខេមរភូមិន្ទ ចំនួន ០២នាក់ ។

ជាកិច្ចស្វាគមន៍ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានថ្លែងនូវរបាយការណ៍វឌ្ឍនភាពដោយសង្ខេបស្ដីពីសកម្មភាពការអនុវត្តការងាររបស់សាខា និងពាំនាំប្រសាសន៍ផ្តាំផ្ញើ ពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារទទួលបន្ទុក បាននឹងកំពុងខិតខំបំពេញការងារទាក់ទងនឹងជំងឺអេដស៍នេះ បើទោះជា មានពេលខ្លះជួបប្រទះនូវស្ថានភាពដ៏លំបាកក្នុងការអនុវត្តការងារយ៉ាងណាក៏ដោយ។ លោក បានលើកទឹកចិត្តឲ្យក្រុមការងារពាក់ព័ន្ធទាំងអស់បន្តសហការពេញការងារអប់រំផ្សព្វផ្សាយអំពីវិធានការការពារការឆ្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទូលំទូលាយ និងស្វែងរកគ្រួសារដែលងាយរងគ្រោះក្នុងការទទួលបានការគាំទ្រពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បន្តទៅមុខទៀត។

ថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ September 12, 2023

អត្ថបទទាក់ទង