រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” និងលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០២៣ និងទិដៅបន្ត

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" និងលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០២៣ និងទិដៅបន្ត។

លោកអភិបាលរង និងជាប្រធានលេខាធិការដ្ឋាន បានលើកឡើងអំពីរបាយការណ៍ កន្លងមកលេខាធិការដ្ឋាន ដែលបានទទួលបានពីមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ មិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ ដូច្នេះស្នើបំពេញបន្ថែម ស្របតាមសេចក្ដីណែនាំ។ មួយវិញទៀតសូមសមាជិកទាំងអស់ស្នើយកចិត្តទុកដាក់ឱ្យបានកាន់តែខ្ពស់បន្ថែមទៀត ដើម្បីឱ្យរបាយការណ៍ទាំងពីរនេះបានសមស្របទៅនឹងរបាយការណ៍ប្រចាំខែ របស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា។ ចំពោះរបាយការណ៍នេះទោះមានការខ្វះចម្លោះមួយចំនួន ត្រូវខិតខំបំពេញបន្ថែមបន្តទៀត បញ្ហាប្រឈមនានាសម្រាប់ខែនេះ និងត្រូវធ្វើរបាយការណ៍ ជូនថ្នាក់ដឹកនាំធ្វើការដោះស្រាយ ឱ្យបានទាន់ពេលវេលាផងដែរ៕
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ September 7, 2023

អត្ថបទទាក់ទង