រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំ ដើម្បីចុះសិក្សាផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវក្រាលកៅស៊ូ នៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

លោក ផង់ សុផាន់ណា មេឃុំឫស្សីជ្រុំ និងលោក ឆៃ សំណាង ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ពូន សុខហឿន ប្រធានការិយាល័យ មន្ទីរអភិវឌ្ឍន៍ លោក សុខ សុផា ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំ ដើម្បីចុះសិក្សាផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវក្រាលកៅស៊ូ ដែលមានការចូលរួមពី ស្មៀនឃុំ ជំនួយការណ៍ឃុំ ជំនួយការណ៍ហិរញ្ញវត្ថុ មេភូមិគគីរជ្រុំ អនុភូមិ សមាជិកភូមិ ព្រមទាំងប្រជាពលរដ្ឋ ៤៥នាក់ ស្រី ១៨នាក់ នៅសាលាឃុំឫស្សីជ្រុំ ។
ថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ August 25, 2023

អត្ថបទទាក់ទង