លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ចូលរួមពិធីខួងអណ្តូងស្នប់ធំចំនួន១ នៅក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ សម្រាប់ប្រើប្រាស់ជាសាធារណៈ លើផ្ទៃដីរបស់លោកតេង គឿន និងអ្នកស្រី រឿន ធា ដែលបានស្ម័គ្រចិត្តបរិច្ចាគដីសម្រាប់ខួងអណ្តូង។
អណ្តូងនេះផងដែរ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តាមរយៈលោកជំទាវ សាំង សូរធូកា អភិបាល និងជានាយិកាក្រុមហ៊ុនCLY APARTMENT Co., ភរិយា ឯកឧត្តម ឈឿន កុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តោល។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ១ រោច ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣
ខែកក្កដា 3, 2023
កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ (Cambodia joined UNESCO)





