លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជួបពិភាក្សា ជាមួយប្រជាពលរដ្ឋ ស្នើសូមដីធ្វើវិហារអុីស្លាម និងវិហារយេស៊ូគ្រិះ នៅស្រុកស្រែអំបិល
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សា ជាមួយប្រជាពលរដ្ឋ ស្នើសូមដីធ្វើវិហារអុីស្លាម និងវិហារយេស៊ូគ្រិះ ស្ថិតនៅឃុំជីខ ស្រុកស្រែអំបិល ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានណែនាំឱ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសូម ដើម្បីគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តពិនិត្យនីតិវិធី។ ជាមួយគ្នានេះ លោក សុខ សុទ្ធី បានណែនាំដល់ប្រជាពលរដ្ឋថា មិនត្រូវទន្ទ្រានកាន់កាប់ដីរដ្ឋជាដាច់ខាត ៕
ថ្ងៃសុក្រ ៦ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ June 9, 2023