រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោកស្រី ភុតសា សិរិ ជំទប់ទី២ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងប្រជាការពារ ចុះសម្របសម្រួលជាមួយម្ចាស់ដេីមឈេីដែលដុះមកបាំងផ្លូវបណ្ដាលឱ្យប៉ះពាល់ដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ជាលទ្ធផល ម្ចាស់ដេីមឈេីក៏យល់ព្រមតាមការស្នេីសុំរបស់លោកស្រី ដោយយល់ព្រមកាប់ដេីមឈេីនោះ។
ថ្ងៃសុក្រ ១៥កេីត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣