ថ្ងៃ សុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង៩:០០នាទីព្រឹកលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំ មន្ត្រីសាលាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមអមដំណើរ លោក សេង ដារ៉ា នាយករងសាលាខេត្តកោះកុង និងលោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១០ តាមកន្លងព្រះពុទ្ធសាសនា នៅវត្តគិរីវង្គត់ (ហៅវត្តកោះស្រឡៅ) ក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ។