លោក សុខ ភិរម្យ អភិបាល នៃគណ:អភិបាលស្រុក ចុះពិនិត្យគម្រោងផ្លូវបេតុងចំនួន០១ខ្សែ និងគម្រោងដាក់លូដោយប្រើប្រាស់ថវិកាប្រធានក្រុមប្រឹក្សាឃុំ រួមទាំងមេភូមិគ្រប់ភូមិបានចូលរួមថវិកា និងកៀងគរថវិកាសប្បុរសជន៖
១.សាងសង់ផ្លូវបេតុងប្រវែង ៤៤៥ម៉ែត្រ ទទឹង ៦ម៉ែត្រ សម្រាស់ ០.២ម៉ែត្រ (ជាគម្រោងរដ្ឋបាលស្រុកមណ្ឌលសីមា ឆ្នាំ២០២២)
២.រដ្ឋបាលឃុំពាមក្រសោប បានដាក់លូមូល ចំនួន១១០កង់ និងអៀចំនួន៤នៅតាមបណ្តោយផ្លូវឃុំជុំវិញផ្សារ ចំណាយថវិកាចំនួន ១១,០០០,០០០រៀល (ដប់មួយលានរៀលគត់) ស្ថិតនៅភូមិពាមក្រសោប២
៣.ចាក់ដីបំពេញទីធ្លា នៅមុខផ្សារចំនួន ១០០ឡានចំណាយថវិកាចំនួន ៨,០០០,០០០រៀល(ប្រាំបីលានរៀលគាត់) ស្ថិតនៅភូមិពាមក្រសោប២ ។
ថវិកាចំណាយសរុប ១៩,០០០,០០០រៀល(ដប់ប្រាំបួនលានរៀលគត់) ដោយមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាលស្រុកមន្រ្តីការិ.ផែនការ និងគាំទ្រឃុំសង្កាត់ លោកមេឃុំ មេភូមិ នឹងក៏មានការចូលរួមពីមន្រ្តីប៉ុស្តិ៍រដ្ឋបាលឃុំពាមក្រសោបផងដែរ ។
ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង៣:៣០នាទីរសៀល