រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងារចំរុះស្រុក ចុះពិនិត្យ ហាមឃាត់ សំណង់ផ្ទះរឹងមាំ សង់ក្នុងតំបន់វិនិយោគក្រុមហ៊ុន ញូញៀន ស្ថិតក្នុងភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់

លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងារចំរុះស្រុក ចុះពិនិត្យ ហាមឃាត់ សំណង់ផ្ទះរឹងមាំ សង់ក្នុងតំបន់វិនិយោគក្រុមហ៊ុន ញូញៀន ស្ថិតក្នុងភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់ និងបន្តសម្របសម្រួល ណែនាំជាពលរដ្ឋ នៅក្នុងតំបន់វិនិយោគទាំងអស់ ឲ្យរក្សាស្ថានភាពដដែលសិន ពោលគឺ កុំសាងសង់ផ្ទះបន្ថែម រងចាំអាជ្ញាធរខេត្ត សុំគោលការណ៍ដោះស្រាយពីថ្នាក់លើជូន នាពេលឆាប់ៗខាងមុខនេះ។ ការចុះសម្របសម្រួល និងណែនាំ ធ្វើឡើងរយៈពេល ២ ម៉ោង និងមានប្រជាពលរដ្ឋចូលរួម សរុប ៩៤ នាក់ ស្រី ៥៦ នាក់។

អត្ថបទទាក់ទង