លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំមន្រី្តក្រោមឱវាទ ភូមិ ឃុំ សហការជាមួយក្រុមការងារស្រុក ប្រធានសហគមន៍ទាំង២រួមជាមួយប្រជាពលរដ្ឋក្នុងភូមិ អញ្ជើញចុះតម្លើងអំពូលសូឡាដំណើរការដោយពន្លឺព្រះអាទិត្យតាមបណ្តោយផ្លូវចំនួន២ភូមិសរុប២០អំពូលរួមមាន៖
- តាអុក ១០អំពូល
- តាមាឃ ១០អំពូល
ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន តាមរយៈការគៀងគររបស់លោកហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុក ដោយត្រូវបានទទួលការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រោះទីតាំងទាំងនោះធ្លាប់តែមានសភាពងងឹត ពិបាកក្នុងការធ្វើដំណើរទៅនិងមក ជាងនេះទៅទៀតក៏បញ្ជៀសនូវបទល្មើសផ្សេងៗផងដែរ។
ប្រភពៈរដ្ឋបាលឃុំអណ្តូងទឹក
---------------------------------------
ថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២
April 6, 2022