/ / /

លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន សហការជាមួយក្រុមការងារគម្រោង ស្ទៀរ និងអង្គការ IDE ចុះតាមដាន និងត្រួតពិនិត្យកសិករ ចំនួន ៥គ្រួសារ នៅទីតាំងចម្ការចន្ទី

•  ពេលព្រឹក ម៉ោង ០៨:០០ នាទី លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន សហការជាមួយក្រុមការងារគម្រោង ស្ទៀរ និងអង្គការ IDE ចុះតាមដាន និងត្រួតពិនិត្យកសិករ ចំនួន ៥គ្រួសារ នៅទីតាំងចម្ការចន្ទី ព្រមទាំងណែនាំអោយកសិករប្រើប្រាស់ថ្នាំអវតាកំចាត់ដង្កូវ រួមផ្សំជាមួយកាល់ប័រ និងជី ៧,៥.៤៤ បំប៉នលើដំណាំចន្ទី ក្នុងភូមិព្រែកខ្យង ឃុំតានូនស្រុកបូទុមសាគរ។

•  ពេលរសៀល ២:១៥ នាទី  លោកប្រធាន អនុប្រធាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថាន  សហការជាមួយ លោកញឹក ចំរើន មន្ត្រីគម្រោងស្ទៀប្រចាំស្រុកបូទុមសាគរ តំណាងឱ្យអង្គការSave The Children លោក អ៊ឹង វុន្នីប្រធានការិយាល័យឧទ្យានជាតិបូទុមសាគរ និងលោក នៃ សៅបូរមី អនុប្រធានការិយាល័យចំណេះដឹងតំណាងមន្ទីបរិស្ថានខេត្ត បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការយល់ដឹងអំពីការគាំពារបរិស្ថាន និងការទប់ស្កាត់ ការការពារ ការកាប់រានដីព្រៃ ឆ្ការ ដុត ឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធខុសច្បាប់   ដល់ប្រជាកសិករនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២

មករា 20, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    04/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំលោក លោកស្រីអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ(Zoom meeting) ស្ដីពីការពង្រឹងសមត្ថភាពលើការរៀបផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧។

  • ហេង គីមឆន/
    04/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារ ដែនដីសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងដោះស្រាយតាមច្បាប់អន្តរជាតិ

  • ហេង គីមឆន/
    04/06/2026

    ញាត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    04/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតស៊ីគា្ន ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

  • ហេង គីមឆន/
    03/06/2026

    លោក ចេង មុន្នីរិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាស្រុកគីរីសាគរ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក ភូថង សេរីវុឌី្ឍ ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦