រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់អោយលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក នឹងជាអនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយក អំណោយ សប្បុរសធម៌ របស់ អនុសាខា កាកបាទក្រហម កម្ពុជាស្រុក ជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារ

លោក ហាក់ ឡេង  អភិបាល នៃគណៈអភិបាលស្រុក នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរបានចាត់អោយលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក នឹងជាអនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយក អំណោយ សប្បុរសធម៌ របស់ អនុសាខា កាកបាទក្រហម កម្ពុជាស្រុក ជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារនៅភូមិតានូន ភូមិបាក់រនាស់ និងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដូចខាងក្រោម៖

១- លោកយាយ សយ ជូ អាយុ97ឆ្នាំ នៅភូមិតានូន

2-លោកយាយ ជ័យ ដួ អាយុ96ឆ្នាំ នៅភូមិតានូន

3-លោកយាយ សំ ប៉ាវ អាយុ 98 នៅភូមិ ទួលពោធិ៍

4-លោក តា អ៊ុក ភុន អាយុ៨០ នៅភូមិតានូន

5- លោក ជូន ពឿន  ពិការជើង នៅភូមិបាក់រនាស់ 

ក្នុងឱកាសនោះ លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុក នឹងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងក្រុមការងារឃុំ បានពាំនាំប្រសាសន៍លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

    លោកស្រីអនុប្រធានបានបញ្ជាក់ថាអំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានសម្តេចពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ។

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

" ៣កុំ ៣ការពារ ២ចូលរួម"៖

- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

សម្ភារៈដែលផ្តល់ជូនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ចូលរួមសួរសុខទុក្ខរួមមានគ្រឿងឧបភោគបរិភោគមួយចំនួនដូចខាងក្រោម៖

-អង្ករ ២៥គីឡូក្រាម 

-មី១កេះ

-ទឹកត្រី១យួរ

-ទឹកស៊ីអីវ ១យួរនិងថវិកាចំនួន ២០,០០០រៀល

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២

January 5, 2022

អត្ថបទទាក់ទង