លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរបានចាត់អោយលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក នឹងជាអនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយក អំណោយ សប្បុរសធម៌ របស់ អនុសាខា កាកបាទក្រហម កម្ពុជាស្រុក ជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារនៅភូមិតានូន ភូមិបាក់រនាស់ និងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដូចខាងក្រោម៖
១- លោកយាយ សយ ជូ អាយុ97ឆ្នាំ នៅភូមិតានូន
2-លោកយាយ ជ័យ ដួ អាយុ96ឆ្នាំ នៅភូមិតានូន
3-លោកយាយ សំ ប៉ាវ អាយុ 98 នៅភូមិ ទួលពោធិ៍
4-លោក តា អ៊ុក ភុន អាយុ៨០ នៅភូមិតានូន
5- លោក ជូន ពឿន ពិការជើង នៅភូមិបាក់រនាស់
ក្នុងឱកាសនោះ លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុក នឹងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងក្រុមការងារឃុំ បានពាំនាំប្រសាសន៍លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
លោកស្រីអនុប្រធានបានបញ្ជាក់ថាអំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានសម្តេចពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ។
ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
សម្ភារៈដែលផ្តល់ជូនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ចូលរួមសួរសុខទុក្ខរួមមានគ្រឿងឧបភោគបរិភោគមួយចំនួនដូចខាងក្រោម៖
-អង្ករ ២៥គីឡូក្រាម
-មី១កេះ
-ទឹកត្រី១យួរ
-ទឹកស៊ីអីវ ១យួរនិងថវិកាចំនួន ២០,០០០រៀល
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២
January 5, 2022