ថ្ងៃសុក្រ ១០កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ (រដ្ឋបាលស្រុកស្រែអំបិល)
ទីចាត់ការផែនការនិងវិនិយោគ បានសហការជាមួយ មន្ទីរផែនការខេត្ត រៀបចំវគ្គផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ទូទាំងខេត្តកោះកុង នៅស្រុកស្រែអំបិល ក្រោមអធិបតីភាព÷ លោកស្រី ណុប ប៊ុណ្ណរី តំណាងលោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោក លី ចន្ទរាសី អភិបាលនៃគណៈអភិបាលរងស្រុក និងលោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត ព្រមទាំងមានការអញ្ជេីញចូលរួម ក្រុមប្រឹក្សាឃុំទាំង៦ មេឃុំ ស្មៀន មន្ត្រីជំនាញរដ្ឋបាលស្រុក កងប្រដាប់អាវុធទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធជុំវិញស្រុកក្នុងគោលបំណង÷
១-ផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីដំណេីរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២២-២០២៤
២-បណ្តុះបណ្តាលបំពេញបន្ថែមសេចក្តីណែនាំបច្ចេកទេសការងាររៀបចំកម្មវិធីវនិយោគ៣ឆ្នាំរំកិល
៣-ពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញស្រុក ក្រុុមប្រឹក្សាឃុំ និងស្មៀន
៤-គាំទ្របច្ចេកទេសក្នុងការប្រមូលធាតុចូលរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ។