/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់អនុសាខាជូនដល់ចាស់ជរាទីទ័លក្រ ចំនួន ១០គ្រួសារ នៅភូមិ តាំកន់

២៦/០២/២០២១(វេលាម៉ោង០៤:០០នាទីរសៀល)

…………………………………..

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់អនុសាខាជូនដល់ចាស់ជរាទីទ័លក្រ ចំនួន ១០គ្រួសារ នៅភូមិ តាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

      នាឱកាសនោះលោក ហាក់ ឡេង ប្រធានអនុសាខា និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវមិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកប្រធានអនុសាខ និងក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាតផឹកស្អាត  រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល 

“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង

 ” ៣កុំ ៣ការពារ”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម  ជំងឺផ្តាសសាយធំនិងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  ។

សម្ភារ:ដែលអនុសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖

 – អង្ករ២៥ គក

 -ទឹកត្រី ០១យួរ

 -ទឹកសុីអុីវ ០១យួរ

 – ត្រី ខ   ០១ ទ្បូ

 -មីខ្លាឃុំ ២០ កញ្ចប់

 – ប៊ីចេង ១កញ្ចប់

 – អំបិល ១ថង់

និងថវិកា២០.០០០រៀល។

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

=====================

ថ្ងៃសុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

February 26, 2021

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានឧបត្ថម្ភថវិកា ចំនួន១០មុឺនរៀល ជាថវិការបស់រដ្ឋបាលឃុំ (សេវាសង្គម) ជូនដល់ប្រជាពលរដ្ឋឈ្មោះ ណាត ម៉ាច   អាយុ​ ៣០ឆ្នាំ​ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច

  • មន្ទីរអប់រំ យុវជន និងកីឡា/
    04/06/2026

    លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារនៃមន្ទីរអប់រំដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពី៖ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៧-២០២៩ និងរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧

  • មន្ទីរកិច្ចការនារី/
    04/06/2026

    លោកស្រី កាយ សារៀម ប្រធានការិយាល័យ សមភាពយេនឌ័រ និងព័ត៌មាន និងមន្ត្រី០១រូប បានចូលរួមរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “សុខភាព និងអាហាររូបត្ថម្ភរបស់់ស្ត្រី និងកុមារ ” ដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី ប្រធាន គណកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម ទៀ ប៊ុនលៀម និងលោកជំទាវ បរិច្ចាគថវិកាចំនួន ២០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម ម៉ា សិទ្ធ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    YAZAKI ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦