លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារនៃមន្ទីរអប់រំ រួមមាន៖
-ការិយាល័យ គណនេយ្យ សម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ
-ការិយាល័យ រដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល
-ការិយាល័យ ផែនការ និងគ្រប់គ្រងជំនួយ ដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពី៖ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៧-២០២៩ និងរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧ វេលាម៉ោង ៨.00នាទីព្រឹក សមាសភាពអញ្ជើញចូលរួមមានលោកប្រធានការិយាល័យ និងមន្ត្រីជំនាញស្រុក ព្រមទាំងនាយក នាយិកា ហេរញ្ញឹក គ្រប់គ្រឹះស្ថានសិក្សាក្នុងស្រុកស្រែអំបិល នៅសាលប្រជុំវិទ្យាល័យស្រែអំបិល។





