/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់អនុសាខាជូនដល់ចាស់ជរាទីទ័លក្រ ចំនួន ១០គ្រួសារ នៅភូមិ តាំកន់

២៦/០២/២០២១(វេលាម៉ោង០៤:០០នាទីរសៀល)

…………………………………..

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់អនុសាខាជូនដល់ចាស់ជរាទីទ័លក្រ ចំនួន ១០គ្រួសារ នៅភូមិ តាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

      នាឱកាសនោះលោក ហាក់ ឡេង ប្រធានអនុសាខា និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវមិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកប្រធានអនុសាខ និងក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាតផឹកស្អាត  រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល 

“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង

 ” ៣កុំ ៣ការពារ”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម  ជំងឺផ្តាសសាយធំនិងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  ។

សម្ភារ:ដែលអនុសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖

 – អង្ករ២៥ គក

 -ទឹកត្រី ០១យួរ

 -ទឹកសុីអុីវ ០១យួរ

 – ត្រី ខ   ០១ ទ្បូ

 -មីខ្លាឃុំ ២០ កញ្ចប់

 – ប៊ីចេង ១កញ្ចប់

 – អំបិល ១ថង់

និងថវិកា២០.០០០រៀល។

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

=====================

ថ្ងៃសុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

February 26, 2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម ឈឹម សុកន ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ១០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    04/06/2026

    លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំក្រុមសម្ព័ន្ធឆ្មប (MCAT) ដល់មន្រ្ដីសុខាភិបាលក្រោមឱវាទការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល​មាន មន្ទីរពេទ្យបង្អែកស្រែអំបិល មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    04/06/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបា​ល នៃរដ្ឋបាលកោះកុង​ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងលោកប្រធានមន្ទីរពេទ្យបង្អែកស្រែអំបិល បានចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផល បូកសរុបការងារកែលម្អ និងដំណើរការមន្ទីរពេទ្យ ៦១ ក្រោមអធិបតីភាព ឯកឧត្ដម​វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈ​ប្រព័ន្ធវីដេអូzoom​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    04/06/2026

    ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយធ្វើការវះកាត់ ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺចំនួន២នាក់ ដោយជោគជ័យ បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យ  អ្នកជំងឺម្នាក់ឃើញមានជំងឺរលាកខ្នែងពោះវៀនស្រួចស្រាល់ (Acute appendicitis) និងអ្នកជំងឺម្នាក់ទៀតមានផ្ទៃពោះគ្រប់ខែ ទារកមានទំហំធំពេក មិនអាចសម្រាលតាមធម្មជាតិបាន។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    04/06/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦។

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម ឧត្តមសេនីយ៍ទោ ចា វ៉ាន់ឌី អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ថវិកាចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦