រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំនេះដំណើការតាមរបៀបវារ:ដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង។
២/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភាឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង។
៣/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាអាណត្តិទី៤ឆ្នាំ២០២៦។
៤/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៦-២០២៨ របស់រដ្ឋបាលក្រុង។
៥/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់ ប្រចាំខែឧសភាឆ្នាំ២០២៦របស់រដ្ឋបាលក្រុង។
៦/ បញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមាន សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង គណ:អភិបាលក្រុង នាយក នាយករង និងប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី ចៅសង្កាត់ទាំងបី។
កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៏ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង



















