/ / /

លោកអភិបាលខេត្តស្តីទី បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង និងពិនិត្យមើលស្ថានភាពផ្លូវនានា ក្នុងសង្កាត់ទាំងបី នៃក្រុងខេមរភូមិន្ទ ដើម្បីត្រៀមស្ថាបនា

លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទី ខេត្តកោះកុង អមដំណើរដោយលោកអភិបាលក្រុង លោកនាយកទីចាត់ការហិរញ្ញវត្ថុខេត្ត លោកប្រធានអង្គភាពលទ្ធកម្មខេត្ត និងលោកចៅសង្កាត់ មេភូមិ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង និងពិនិត្យមើលស្ថានភាពផ្លូវនានា ក្នុងសង្កាត់ទាំងបី នៃក្រុងខេមរភូមិន្ទ ដើម្បីត្រៀមស្ថាបនា នៅពេលខាងមុខ ដែលជាគម្រោងថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកោះកុង ឆ្នាំ២០១៩ ក្នុងនោះ គឺសង្កាត់ស្មាច់មានជ័យ ចំនួន ០៩ ខ្សែ និងលូជ្រុង ០១ ខ្សែ សង្កាត់ដងទង់ ០២ ខ្សែ និងសង្កាត់ស្ទឹងវែង ០២ ខ្សែ។ នឹងមានគម្រោងស្ថាបនាផ្លូវជាច្រើនខ្សែទៀត ក្នុងភូមិនានា ទូទាំងក្រុង គឺគម្រោងថវិការបស់សង្កាត់ ថវិកាក្រុង និងថវិកាខេត្តឆ្នាំ២០២០ខាងមុខ។

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    18/06/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ សមាជិកគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្តកោះកុង​ និងសហការីបានចូលរួម ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា

  • ហេង គីមឆន/
    18/06/2026

    ឯកឧត្តម កាយ សំរួម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍កម្ពុជាខេត្តកោះកុង បានអញ្ជើញដឹកនាំប្រតិភូរណសិរ្សខេត្តកោះកុង ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា វីរកងទ័ព វីរកងរាជអាវុធហត្ថ និងប្រជាជន ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា នៅមហាចេតីយ នៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    18/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពទ្យបង្អែកខេត្តកោះកុង។

  • មន្ទីរបរិស្ថាន/
    18/06/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំស្តីពី «ការពង្រឹងការគ្រប់គ្រងការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ និងការធ្វើសុក្រឹតកម្មបរិស្ថានកិច្ច» នៅសាលប្រជុំ «ស្អាត» នៃទីស្តីការក្រសួងបរិស្ថាន

  • ហេង គីមឆន/
    18/06/2026

    សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ប្រារព្ធពិធីចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា

  • ហេង គីមឆន/
    18/06/2026

    ឯកឧត្ដម​ សរ​ យសថាវរៈ​ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ​ បានអញ្ជេីញដឹកនាំប្រតិភូ​ ចុះអធិការកិច្ច​ នៅអយ្យការអមសាលាដំបូងខេត្តកោះកុង ដោយមានការចូលរួមពី​ លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង លោកព្រះរាជអាជ្ញារង លោកក្រឡាបញ្ជី លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានការិយាល័យ អនុប្រធានការិយាល័យ លោក-លោកស្រីមន្រ្តី និងមន្រ្តីកិច្ចសន្យាទាំងអស់នៃអយ្យការអមសាលាដំបូងខេត្តកោះកុង