ស្រុកកោះកុង៖ នៅថ្ងៃអង្គារ៍ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២១ វេលាម៉ោង ៨ៈ៤៥ នាទីព្រឹក នៅសាលប្រជុំសាលាស្រុកកោះកុង ដឹកនាំដោយលោក ហួត សារឹម នាយករដ្ឋបាលសាលាស្រុកកោះកុង តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកកោះកុង បានបើកកិច្ចប្រជុំស្តីពីការស្រង់ស្ថិតិសំណង់ ដែលពុំមានច្បាប់អនុញ្ញាតសាងសង់ ស្ថិតនៅក្នុងឃុំត្រពាំងរូង នៃស្រុកកោះកុង ។ ដែលមានមាសភាពចូលរួមៈ លោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន លោកស្រីមេឃុំត្រពាំងរូង លោកជំទប់ទី១ និងជំទប់ទី២ ឃុំត្រពាំងរូង សរុបចំនួន ០៦ នាក់ ស្រី ០១ នាក់ ។ ក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើសំណង់ទាំងឡាយណា ដែលពុំទាន់មានច្បាប់អនុញ្ញាសាងសង់ ត្រូវឱ្យមា្ចស់សំណង់នោះ ធ្វើច្បាប់សាងសង់ជាបន្ទាន់ ទៅតាមលិខិតបទដ្ឋានរបស់ក្រសួង ហើយបើគាត់មិនព្រមធ្វើច្បប់តាមការណែនាំម្តង ជាពីរដងទេនោះ ត្រូវបិទសំណង់របស់គាត់តែម្តង ។
ប្រភពៈ សន សេង



