/ / /

នាយកសាខាកាកបាទក្រហម សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បាន ចុះសួរសុខទុក្ខនិងនាំយក ថវិកាមនុស្សធម៌​ ផ្តល់ជូនគ្រួសារអ្នកជម្ងឺជួបការលំបាក និងមានជម្ងឺប្រចាំកាយ ចំនួន០២គ្រួសារ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ លោក ឈួន យ៉ាដា នាយកសាខា សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បាន ចុះសួរសុខទុក្ខនិងនាំយក ថវិកាមនុស្សធម៌​ ផ្តល់ជូនគ្រួសារអ្នកជម្ងឺជួបការលំបាក និងមានជម្ងឺប្រចាំកាយ ចំនួន០២គ្រួសារ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យខេត្តកោះកុង ។

នាឱកាសនោះលោកនាយកសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពដើម្បីឆាប់បានធូរស្បើយ។

ថវិកាដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន ថវិកា ២០០,០០០រៀលដូចៗគ្នា។

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    04/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួម “វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ:”

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/09/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តន៍បន្ត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    04/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ជាមួយស្រ្តី និងកុមារដែលរងគ្រោះ និងងាយរងគ្រោះ ក្នុងខេត្តកោះកុង

  • មន្ទីរទេសចរណ៍/
    04/09/2026

    មន្ត្រីមន្ទីរទេសចរណ៍ចូលរួមសិក្ខាសាលាបច្ចេកទេសកែសម្រួលឯកសារបណ្តុះបណ្តាល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    04/09/2026

    ក្រុមគ្រូពេទ្យ ផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយធ្វើការវះកាត់បន្ទាន់ជួយសង្គ្រោះអ្នកជំងឺចំនួន២នាក់ (កូនក្រៅស្បូនចំនួន ១ ករណី និងវះកាត់យកកូនដែលម្ដាយមិនអាចសម្រាលធម្មតាបាន ចំនួន ១ ករណី)

  • ហេង គីមឆន/
    04/09/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម កិច្ចប្រជុំដើម្បីជំរុញដំណើរការចុះបញ្ជីដីរដ្ឋ ក្នុងគោលដៅសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន ហ្គ្រីនរិច គ្រុប ខូអិលធីឌី ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះកុង ខេត្តកោះកុង