/ / /

គ្រួសាររងគ្រោះដោយអគ្គីភ័យ ០១គ្រួសារ ទទួលអំណោយ​មនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ គ្រួសាររងគ្រោះដោយអគ្គីភ័យ ០១គ្រួសារ ទទួលអំណោយ​មនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។

វេលាម៉ោង ១១:២៥នាទី មានករណីអគ្គីភ័យ ០១លេីក ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល បណ្តាលអោយផ្ទះមួយខ្នងធ្វេីអំពីឈេីប្រក់សង្ក័សី ជញ្ជាំងសង្ក័សី បណ្តោយ ៥ម ទទឹង ៤ម ត្រូវឆាបឆេះទាំងស្រុង ដែលមានម្ចាស់ផ្ទះមានឈ្មោះ ជិន ឈៀន ភេទ ស្រី អាយុ ៣០ ឆ្នាំ មានសមាជិក០៣នាក់ក្នុងបន្ទុក ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ ភ្លាមៗ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ លោក ឈួន​យ៉ាដា នាយកប្រតិបត្តិសាខា សហកាជាមួយ ហុង ប្រុស សមាជិកគណៈកម្មាធិការអនុសាខា កក្រក ស្រុកស្រែអំបិល និងក្រុមកការងារ សហការជាមួយ អជ្ញាធរឃុំដងពែង ប៉ុស្តនគរបាល បានចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌​ចែកជូនប្រជាពលរដ្ឋ ០១ គ្រួសារ មានសមាជិក ០៣ នាក់ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះទាំងស្រុង ចំនួន ០១ ខ្នង ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររង​គ្រោះដោយក្តីអាណិតអាសូរក្រៃលែង ។ជានិច្ចកាលសម្តេចប្រធានតែងតែគិតគូរ ជានិច្ចពីសុខទុក្ខ​ប្រជាពលរដ្ឋ​ទទៅ ដែលជួបការលំបាកខ្វះខាត និងគ្រោះមហន្តរាយផ្សេងៗ​ដូចជា ៖ អ្នកមានជំងឺរ៉ាំរ៉ៃ ចាស៉ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រា និងជនរងគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ។

លោកនាយកក៏បានបន្តថា សូមបងប្អូនកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព និងខិតខំបន្តប្រកបរបរចិញ្ចឹម​ជីវិតប្រចាំថ្ងៃអោយមានល្អប្រសើរឡើងវិញ។និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះចរន្តអគ្គីសនីផ្សេងៗ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមប្រធានកិត្តិយសសាខា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ច ជាកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់ប្រជាពលរដ្ឋគ្រប់ច្រក​ល្ហកពិសេសជនរងគ្រោះដូចជាពួកគាត់។

សម្ភារៈដែលសាខាបានផ្ដល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ០១យួរ ត្រីខកំប៉ុង០១ឡូ ទឹកសុទ្ធoral១កេស តង់២ ធុងទឹក១ ឃីត(មុង ក្រម៉ា សារុង ភួយ ខ្នើយ កន្ទេល ០១ឈុត) សម្ភារៈផ្ទះបាយ០១ឈុត( ឆ្នាំងបាយ ឆ្នាំងសម្ល ចាន ស្លាបព្រា ខ្ទះឆា កំសៀវទឹក ចង្ក្រានហ្គាស….) ថ្នាំបាញ់មូស៤កំប៉ុង សាប៊ូ៤ដុំ ព្រមទាំងថវិកាមួយចំនួន ៧០០.០០០រៀលផងដែរ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ លោក ឃឿន សំ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស(HRMIS) ថ្មី

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • មន្ទីរអប់រំ យុវជន និងកីឡា/
    28/08/2026

    មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានសហការជាមួយមន្ទីរមុខងារសាធារណៈ ដឹកនាំអង្គសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញពីការចូលប្រើប្រាស់ប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(HRCPD)ថ្មី  

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយអំពីលទ្ធផលគ្រួសារកសិករ និងជ្រើសរើសតំណាងកសិករ ដែលទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោកឡេ វ៉ាន់ភឿកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តអានយ៉ាង ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោក វ៉ើ ដាយ៉ា ប្រធានស្ដីទីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឧត្ដម វាសនាសូនីតា មន្ត្រីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួម សិក្ខាសាលាតម្រង់ទិសស្តីពី ការប៉ាន់ស្មានចំណាយការថែទាំសុខភាព ឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើនៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។