សាខា កក្រក ខេត្តកោះកុង៖ គ្រួសាររងគ្រោះដោយអគ្គីភ័យ ០១គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។
វេលាម៉ោង ១១:២៥នាទី មានករណីអគ្គីភ័យ ០១លេីក ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល បណ្តាលអោយផ្ទះមួយខ្នងធ្វេីអំពីឈេីប្រក់សង្ក័សី ជញ្ជាំងសង្ក័សី បណ្តោយ ៥ម ទទឹង ៤ម ត្រូវឆាបឆេះទាំងស្រុង ដែលមានម្ចាស់ផ្ទះមានឈ្មោះ ជិន ឈៀន ភេទ ស្រី អាយុ ៣០ ឆ្នាំ មានសមាជិក០៣នាក់ក្នុងបន្ទុក ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ ភ្លាមៗ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ លោក ឈួនយ៉ាដា នាយកប្រតិបត្តិសាខា សហកាជាមួយ ហុង ប្រុស សមាជិកគណៈកម្មាធិការអនុសាខា កក្រក ស្រុកស្រែអំបិល និងក្រុមកការងារ សហការជាមួយ អជ្ញាធរឃុំដងពែង ប៉ុស្តនគរបាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ០១ គ្រួសារ មានសមាជិក ០៣ នាក់ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះទាំងស្រុង ចំនួន ០១ ខ្នង ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយក្តីអាណិតអាសូរក្រៃលែង ។ជានិច្ចកាលសម្តេចប្រធានតែងតែគិតគូរ ជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋទទៅ ដែលជួបការលំបាកខ្វះខាត និងគ្រោះមហន្តរាយផ្សេងៗដូចជា ៖ អ្នកមានជំងឺរ៉ាំរ៉ៃ ចាស៉ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រា និងជនរងគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ។
លោកនាយកក៏បានបន្តថា សូមបងប្អូនកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព និងខិតខំបន្តប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយមានល្អប្រសើរឡើងវិញ។និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះចរន្តអគ្គីសនីផ្សេងៗ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមប្រធានកិត្តិយសសាខា លោកជំទាវប្រធានគណៈកម្មាធិការសាខា ដែលជានិច្ច ជាកាលតែងតែយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកពិសេសជនរងគ្រោះដូចជាពួកគាត់។
សម្ភារៈដែលសាខាបានផ្ដល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ០១យួរ ត្រីខកំប៉ុង០១ឡូ ទឹកសុទ្ធoral១កេស តង់២ ធុងទឹក១ ឃីត(មុង ក្រម៉ា សារុង ភួយ ខ្នើយ កន្ទេល ០១ឈុត) សម្ភារៈផ្ទះបាយ០១ឈុត( ឆ្នាំងបាយ ឆ្នាំងសម្ល ចាន ស្លាបព្រា ខ្ទះឆា កំសៀវទឹក ចង្ក្រានហ្គាស….) ថ្នាំបាញ់មូស៤កំប៉ុង សាប៊ូ៤ដុំ ព្រមទាំងថវិកាមួយចំនួន ៧០០.០០០រៀលផងដែរ៕