/ / /

ពិធីចែកកង់ ២០គ្រឿង ជាអំណោយរបស់លោកជំទាវអភិបាលខេត្ត និង ភួយ មុង កន្ទេល ១១ឈុត ព្រមទាំងសៀវភៅដែលជាការរួមចំណែករបស់ក្រុមការងារ ជូនដល់កុមារកំព្រា និងកុមារក្រីក្រ

លោកស្រី ឈី វ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យសាលាខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធាន ស.ស.យ.ក. ខេត្ត បានដឹកនាំក្រុមការងារ ស.ស.យ.ក ខេត្ត ចុះចែកកង់ ២០គ្រឿង ជាអំណោយរបស់លោកជំទាវអភិបាលខេត្ត និង ភួយ មុង កន្ទេល ១១ឈុត ព្រមទាំងសៀវភៅដែលជាការរួមចំណែករបស់ក្រុមការងារ ជូនដល់កុមារកំព្រា និងកុមារក្រីក្រ និងចែកជូនអង្ករ១០០គ.ក្រ និងគ្រឿងបរិភោគដល់គ្រួសារក្រីក្រចំនួន២គ្រួសារ នៅមណ្ឌលកុមារកំព្រាខេត្តកោះកុង។ នៅក្នុងកម្មវិធីនេះផងដែរលោកស្រី ឈី វ៉ា បាននាំយកមតិផ្តាំផ្ញើរបស់លោកជំទាវអភិបាលខេត្ត ឱ្យក្មេងៗត្រូវខិតខំរៀនសូត្រ ចេះថែរក្សាអនាម័យ សុខភាព និងត្រូវរៀបចំខ្លួនឱ្យបានល្អ ដើម្បីក្លាយជាមនុស្សល្អក្នុងសង្គម នាថ្ងៃអនាគត៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

  • ហេង គីមឆន/
    10/03/2026

    នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំប្រជុំការងារសប្ដាហ៍ទី១ ខែមីនា លើកទិសដៅការងារបន្តសប្តាហ៍ទី២ ខែមីនា  ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំនួន ៥កន្លែង