រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រៀមបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១

លោក សេង សុធី អនុប្រធានមន្ទីរតំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នាថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ខាងមុខនៅសាលប្រជុំសាលាបឋមសិក្សាទីរួមខេត្តដោយមានការចូលរួមពីលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ តំណាងគណៈកម្មការគ្រប់គ្រងសាលា លោកនាយក លោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាទីរួមខេត្ត។ក្នុងឱកាសនោះលោកសេងសុធីបានរៀបចំចាត់ចែងបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវតាមមុខសញ្ញានីមួយៗដោយរៀបចំកម្មវិធីបើកបវេសនកាលផ្ដោតទៅលើការគោរពតាមវិធានរបស់ក្រសួងសុខាភិបាលក្នុងការបង្ការជំងឺកូវីដ-១៩។(អត្ថបទ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង