រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេទិកាអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ”ខ្ញុំ❤️កោះកុង” រួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

ដោយមានការយកចិត្តទុកដាក់ពីសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានផ្ដួចផ្ដើមគំនិតរៀបចំវេទិកាផ្សព្វផ្សាយ "ខ្ញុំ❤️កោះកុង" រដ្ឋបាលស្រុកមណ្ឌលសីមា ដោយមានកិច្ចសហការ ពីមន្ទីរទេសចរណ៍ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អធិការដ្ឋាននគរបាលស្រុក អាជ្ញាធរភូមិ ឃុំ ស្រុក និងមានប្រជាពលរដ្ឋចូលរួមកុះករ ហើយនៅក្នុងវេទិកាមាន វាគ្មិន តំណាងមន្ទីរ ទេសចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូន អធិការនគរបាលស្រុក សម្រាប់ការផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងនោះមានការសួរសំណួរចម្លើយ ដើម្បីទទួលបានមួកសុវត្ថិភាព និងបានចែកជូននូវសម្ភារៈដូចជា : មួកសុវត្ថិភាពចំនួន ០៣ មួក ចែកខិតប័ណ្ណជំនួយសា្មរតីស្ដីពីច្បាប់ចរាចរណ៍ចំនួន ៥០សន្លឹក និងសីលធម៌ ១០ ចំណុចដើម្បីការពារគ្រោះថ្នាក់ និងរបួសធ្ងន់ធ្ងរចំនួន ៥០ សន្លឹក

អត្ថបទទាក់ទង