ថ្ងៃព្រហស្បតិ៍១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានចាត់ក្រុមការងារត្រួតពិនិត្យគុណភាព (QC) ដែលដឹកនំាដោយ លោក រុន សុវណ្ណា ប្រធានការិយាល័យសុរិយោដី និងភូមិសាស្រ្ត និងជាប្រធានក្រុមត្រួតពិនិត្យគុណភាព ចុះពិនិត្យលើក្បាលដីដែលបានវាស់វែងរួច របស់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុម១ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីឲ្យមានភាពច្បាស់លាស់ និងត្រៀមរៀបចំបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នាពេលខាងមុខ ។