ព័ត៌មានថ្នាក់ខេត្ត


  • លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីជួបជុំលើកទី៤ ជាមួយអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • លោក លឹម សាវ៉ាន់ នាយករដ្ឋបាល សាលាខេត្ត និងជាអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងលោកបណ្ឌិត សុខ ហេង នាយកគម្រោងថ្នាក់ជាតិផ្នែកព្រៃឈើ លោក អូ រតនៈ នាយកគម្រោងថ្នាក់ជាតិ ផ្នែកបរិស្ថាន ព្រមទាំងមានសមាសភាពចូលរួមពីទីប្រឹក្សាគម្រោងអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់កាពារធម្មជាតិ ក្នុងខេត្តកោះកុង និងមានការចូលរួមពីអង្គការ IIRR និងអង្គការ CEDAC និងលោកមេឃុំ គោលដៅពាក់ព័ន្ធ សរុបចំនួន ៥០ នាក់ ក្នុងនោះមានស្ត្រីចំនួន ០៩ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខត្តកោះកុង បានផ្តល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ លោកនាយក លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យបូទុមសាគរ ក្នុងគោលបំណង តម្រង់ទិសការអនុវត្តគម្រោងកែលម្អគុណភាអប់រំ និងការបង្រៀននិងរៀនពេញមួយថ្ងៃ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/01/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមជូនពរថ្នាក់ដឹកនាំខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសចូលឆ្នាំប្រពៃណីជនជាតិវៀតណាម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញពិនិត្យផ្លូវជាតិលេខ ១០ និងផ្លូវពីថ្មដា ខេត្តពោធិសាត់ មកខេត្តកោះកុង តាម helicopter និងពិនិត្យផលប៉ះពាល់ នៃគម្រោងសាងសង់ប្រលានយន្តហោះថ្មី នៅខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • ស្ទឹងពពក-River Cloud-Stueng PorPok ស្ទឹងពពក​ ជាកន្លែងកំសាន្តមួយដ៏កម្រមានមួយមានទីតាំងស្ថិតនៅ​ ឃុំដងពែង​ ស្រុកស្រែអំបិល​ ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទេីបប្រៀបបានដូចជាស្ទឹង។ ជាងនេះទៅទៀត យើងអាចធ្វើទស្សនាធនធានធម្មជាតិ និងជីវៈចម្រុះជាច្រើន ដូចជា ដើមឈើ សត្វស្លាប និងរុក្ខជាតិផេ្សងៗទៀត។

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • ស្រុកគរីសាគរ ខេត្តកោះកុង បានប្រារព្ធពីធីអបអរសាទ ខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ -៧ មករា ២០២០ ) ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុក និងលោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុក និងប្រជាពលរដ្ឋ សរុបចំនួន ១៨២ នាក់ ស្រី ៦៥ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងមិទ្ទីញអបអរសាទរខួបលើកទី៤១ ទិវាជ័យជំនះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២០) នៅឃុំដងពែង ស្រុកស្រែអំបិល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/01/2020
  • រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកម្មវិធីវេទិកា ខ្ញុំស្រលាញ់កោះកុង ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាង ស៊ីណេត អភិបាលរងស្រុក ដោយមានការអញ្ជើញចូលរួមដោយ មន្ទីរទេសចរណ៍ មន្ទីរកិច្ចការនារី ខេត្តកោះកុង សមាជិកក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានការិយាល័យចំណុះ និងជំនាញជុំវិញស្រុក លោកមេឃុំអណ្តូងទឹក មេឃុំកណ្តោល សមាជិកក្រុមប្រឹក្សាឃុំ យុវជន ស.ស.យ.ក ស្រុកបូទុមសាគរ យុវជនកាកបាទក្រហមស្រុក ប៉ុស្តិ៍រដ្ឋបាល កងកំលាំងប្រដាប់អាវុធទាំងបី សិស្សានុសិស្ស និងបងប្អួនប្រជាពលរដ្ឋក្នុងឃុំអណ្តូងទឹក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះកុង ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំជ្រោយប្រស់ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត នៃមន្ទីរ អប់រំ យុវជននិងកីឡាខេត្ត ចុះជួយឃុំជ្រោយប្រស់ និងមន្ត្រីរាជការសាលាស្រុក ចូលរួមក្នុងកម្មវិធីប្រារព្ធមិទ្ទីញអបអរសាទរខួបលើកទី ៤១ នៃជ័យជំនះ៧មករា ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020