ព័ត៌មានថ្នាក់ខេត្ត


  • លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ណែនាំពាក់ព័ន្ធ នឹងការគ្រប់គ្រងបច្ចេកទេស សុវត្ថិភាព ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ។

    , ,
    ហេង គីមឆន
    26/05/2020
  • ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះ ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត ដែល បានឧបត្ថម្ភ ថវិកាចំនួន ៥០០,០០០រៀល ( ប្រាំរយពាន់រៀលគត់) ក្នុងន័យចូលរួមការងារមនុស្សធម៌ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

    , ,
    ហេង គីមឆន
    26/05/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    , ,
    ហេង គីមឆន
    26/05/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ក្នុងសិក្ខាសាលា ស្តីពីការរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង។

    , ,
    ហេង គីមឆន
    26/05/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    ហេង គីមឆន
    26/05/2020
  • ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០ នឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០

    , , ,
    ហេង គីមឆន
    25/05/2020
  • លោក សុខ សំអាត អនុប្រធានកម្មវិធី Aspire លោក ឡេង ច័ន្ទសុភា មន្ត្រីផ្នែកផែនការតាមដាន និងវាយតម្លៃរបស់កម្មវិធី Aspire លោក ឈួន ពន្លឺ មន្ត្រីផ្នែកបេឡារបស់កម្មវិធី Aspire និងលោក ណៃ សុផុន ទីប្រឹក្សាគ្រប់គ្រង អនុកម្មវិធី Aspire បានចុះសម្ភាសន៍ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ តាមឃុំគោលដៅ ដែលស្ថិតក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកថ្មបាំង និងស្រុកគីរីសាគរ។

    , ,
    ហេង គីមឆន
    25/05/2020
  • លោក អៀត វណ្ណា ប្រធានមន្ទីរផែនការ និងលោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង បាននាំយកបច្ច័យចូលបុណ្យសព លោក ឆាយ វុធ មេឃុំជីខលើ ស្រុកស្រែអំបិល ដែលបានទទួលមរណកាលពីថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ។

    , ,
    ហេង គីមឆន
    25/05/2020
  • លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង សហការ ជាមួយមន្ត្រីរដ្ឋបាលខេត្ត និងមន្រ្តីរដ្ឋបាលស្រុក បានចុះត្រួតពិនិត្យដៃបាញប្រេងបានចំនួន ០៥ស្ថានីយ ដែលទីតាំងស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថាមាន ០៣ស្ថានីយ មានភាពអនុលោម និង ០២ស្ថានីយ មិនអនុលោមតាមច្បាប់អនុញ្ញាត។ ចំពោះស្ថានីយ ដែលមិនអនុលោម ក្រុមការងារ បានធ្វើកំណត់ហេតុបច្ចេកទេសឱ្យម្ចាស់ស្ថានីយធ្វើការកែតម្រូវឡើងវិញ។

    , ,
    ហេង គីមឆន
    25/05/2020
  • លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានដឹកនាំប្រជុំសម្របសម្រួលលើកទី១ ជាមួយភាគីគូទំនាស់ ដែលអះអាងថាជាម្ចាស់ដី កំពុងរងការប៉ះពាល់ ពីគម្រោងស្ថាបនាផ្លូវល្បឿនលឿន សម្រាប់តភ្ជាប់រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដោយឆ្លងកាត់ភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    ហេង គីមឆន
    25/05/2020
  • សកម្មភាពចុះធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងកំឡុងការរង់ផលប៉ះពាល់ជំងឺកូវីត-១៩ តាមបណ្តាឃុំ សង្កាត់ ភូមិ ក្នុងខេត្តកោះកុង។

    , ,
    ហេង គីមឆន
    25/05/2020
  • លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ លោក ឡុច ភិរ័ក្ស នាយករងសាខា និងក្រុមការងារ រួមជាមួយ លោកស្រី ទួន ហាទីម៉ា អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកស្រែអំបិល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសម្ភារ ថវិកាមួយចំនួន ចូលរួមបុណ្យសព លោក ឆាយ វុធ មេឃុំជីខលើ (ក្រុមការងារកាកបាទក្រហមឃុំជីខលើ) ស្រុកស្រែអំបិល ខេត្តកោះកុង ដែលទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៥៤ឆ្នាំ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០។

    , ,
    ហេង គីមឆន
    25/05/2020