ព័ត៌មានថ្នាក់ខេត្ត


  • មន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានសហការ ជាមួយរដ្ឋបាលស្រុកមណ្ឌលសីមា និងព្រះបណ្ឌិតបិយធម្មោ ធី អាំភុន ព្រះគ្រូសូត្រស្តាំវត្តប៉ាក់ខ្លង តំណាងព្រះគ្រូចៅអធិការ បានរៀបចំត្រៀមប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គលក្នុងគម្រប់ព្រះជន្ម ៨៤ វស្សា យាងចូល ៨៥ ព្រះវស្សា។

    , ,
    ហេង គីមឆន
    17/06/2020
  • លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនំាកិច្ចប្រជុំត្រៀមរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងកិច្ចប្រជុំស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុក។

    , ,
    ហេង គីមឆន
    17/06/2020
  • លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោកប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកបូទុមសាគរ រួមសហការជាមួយអង្គការរសង្គ្រោះកុមារ និងអង្គការ IDE របស់គម្រោងស្ទៀរ (STEER) បានបើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្តិភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់ថ្នាំកសិកម្ម ជីកសិកម្មដល់កសិករ

    , ,
    ហេង គីមឆន
    17/06/2020
  • លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោកស្រី វ៉ិច ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ង៉ែត ហុង មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន បានសហការជាមួយអង្គការ Save the Children និងអង្គការ iDE បានបង្ហាញពីសុវត្ថិភាព នៃការប្រើប្រាស់ថ្នាំកសិកម្មនៃគម្រោងស្ទៀរ(STEER)

    , ,
    ហេង គីមឆន
    17/06/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោកស្រី ស៊ិន ចរិយា អភិបាលស្តីទីក្រុងខេមរភូមិន្ទ បានអញ្ជើញសំណេះសំណាល និងចែកអំណោយរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជន ជនពិការ និងគ្រួសារក្រីក្រ នៅសង្កាត់ដងទង់ ចំនួន ១៩ គ្រួសារ។

    , ,
    ហេង គីមឆន
    17/06/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពីលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក លោក ប្រាក់ វិចិត្រ អភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យជំនាញជុំវិញស្រុក និងមន្រ្តីសាលាស្រុក បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងអតីតយុទ្ធជន

    , ,
    ហេង គីមឆន
    17/06/2020
  • លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញ ជាអធិបតី រៀបចំវគ្គបណ្តុះបណ្តាលអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ នៅតំបន់ទីប្រជុំជន

    , ,
    ហេង គីមឆន
    17/06/2020
  • លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពី លោក លោកស្រី ដែលជាអ្នកកាន់កម្មវិធីមកពីឃុំ សង្កាត់ ទូទាំងខេត្តកោះកុង។

    , ,
    ហេង គីមឆន
    17/06/2020
  • លោក សោម សុធីរ ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជំុ ជាមួយមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ដើម្បីធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការទទួលខុសត្រូវ គោលការណ៍ និងនីតិវិធីនៃការអនុវត្តការងារ របស់មន្ទីរ

    , ,
    ហេង គីមឆន
    17/06/2020
  • ក្រុមប្រឹក្សាឃុំ សង្កាត់ បន្តធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រតាមការស្នើសុំ កំឡុងពេលការរីករាលដាលជំងឺកូវីត-១៩ ដំណាក់កាលជំហានបន្ទាប់ នៅតំបន់ដាច់ស្រយាល គ្រួសារទីទាល់ក្រ នៅតាមមូលដ្ឋាន។

    , ,
    ហេង គីមឆន
    17/06/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    , ,
    ហេង គីមឆន
    17/06/2020
  • លោក ជា ស៊ីវត្រាអនប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ប្អូនៗ ក្រុមនិស្សិត សាកលវិទ្យាល័យ ន័រតុន ចុះមកសិក្សាស្វែងយល់ ដើម្បីទទួលបានចំណេះបន្ថែម ព្រមទាំងបទពិសោធន៍ជាមូលដ្ឋាន សម្រាប់រៀបចំកិច្ចការស្រាវជ្រាវ សរសេររបាយការណ៍បញ្ចប់ឆ្នាំសិក្សា

    , ,
    ហេង គីមឆន
    17/06/2020