រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោកស្រី ស៊ិន ចរិយា អភិបាលស្តីទីក្រុងខេមរភូមិន្ទ បានអញ្ជើញសំណេះសំណាល និងចែកអំណោយរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជន ជនពិការ និងគ្រួសារក្រីក្រ នៅសង្កាត់ដងទង់ ចំនួន ១៩ គ្រួសារ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា សម្ភារៈទាំងនេះមិនអាចបំពេញតម្រូវការរបស់បងប្អូននោះទេ តែនេះជាការចែករំលែក ដល់បងប្អូនជាអតីតយុទ្ធជន ជនពិការ និងគ្រួសារ ដែលមានជីវភាពខ្វះខាត។ ជាមួយគ្នានេះផងដែរសូមបងប្អូនទាំងអស់ចូលរួមថែរក្សាអនាម័យ សុខភាព ជាប្រចាំ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងលើសកលលោក ហើយប្រទេសកម្ពុជាជារបស់យើងក៏នៅតែមានការចម្លងដែរ ដោយការនាំចូលពីក្រៅប្រទេស ដូច្នេះបងប្អូនត្រូវយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរក្រុង សង្កាត់ ភូមិ ជាដើម៕

អត្ថបទទាក់ទង