រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព័ត៌មានថ្នាក់ខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ របស់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើការរៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ ដែលមានការពាក់ព័ន្ធ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ របស់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើការរៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ដោ...

ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នៅចំណុចវង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង។

ក្រុមកីឡាករ និងក្បួនប្រណាំងកង់ពិភពលោកថ្ងៃទី២ បានចេញដំណើរពីរង្វង់មូលវិថី សាយ ភូថង ឆ្ពោះទៅកាន់កំពូលភ្នំបូកគោហើយ (កោះកុង)៖ ថ្ងៃទី២ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ដែលមានក្រុមកីឡាករជាតិ-អន្តរជាតិប្រមាណ ២០០នាក់ បាននិងកំពុងចេញដំណើរពីរង្វង់មូលព្រឹទ្ធាចា...

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង សូមចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ ក្រុមគ្រួសារ និងសាច់ញាតិ ជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំអគារ នៅខេត្តកែប។ សូមជូនពរជនរងគ្រោះអោយឆាប់ជាសះស្បើយ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកដែលចែកឋានទៅ សូមអោយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង សូមចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ ក្រុមគ្រួសារ និងសាច់ញាតិ ជនរងគ្រោះ ក្នុងឧបទ្ទវហេតុ...

កម្រងរូបភាពព្រឹត្តិការណ៍ ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ដំណាក់កាលទី១ ចម្ងាយ ១៤៥ គីឡូម៉ែត្រ នៅខេត្តកោះកុង

កម្រងរូបភាពព្រឹត្តិការណ៍ ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ដំណាក់កាលទី១ ចម្ងាយ ១៤៥ គីឡូម៉ែត្រ នៅខេត្តកោះកុង។

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រះមេគណទាំងពីរគណៈ ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសារ ប្រឡងយកវិញ្ញាបនបត្រថ្នាក់ ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដែលមានបេក្ខសមណសិស្ស ចូលរួមប្រឡង ចំនួន ៧៤ អង្គ/នាក់ នៅមណ្ឌលប្រឡងវត្តជោតញ្ញាណ ដែលស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រះមេគណទាំងពីរគណៈ ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសារ ប្រឡងយកវិញ្ញាបនបត្រថ្នាក់ ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដែលមានបេក្ខសមណសិស្ស ចូលរួមប្រឡង ...

អបអរសាទរព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា​ លើកទី១ ចាប់ពីថ្ងៃទី០៤-០៦ មករា​២០២០ នៅខេត្តកោះកុងថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២០​ ដែរមានកីឡាករជាតិ និងអន្តរជាតិចូលរួមប្រកួត ចំនួន ២០០ នាក់ និងព្រមទាំងមានការចូលរួមពីក្រុមម៉ូតូធំ និងក្រុមជិះកង់មកពីបណ្តាប្រទេសនានាចូលរួមផងដែរ។ ពិធីនេះក្រោមអធិបតីភាព​ ឯកឧត្តម​ ថោង​ ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និងលោកជំទាវ​ មិថុនា​ ភូថង​ អភិបាល នៃគណ:អភិបាលខេត្តកោះកុង។ លទ្ឋផលនៃការប្រណាំងកង់ពិភពលោក ដំណាក់កាលទី១ ចម្ងាយផ្លូវ១៤៥គីឡូម៉ែត្រ នៅដែនដីកោះកុង គឺ-កីឡាករឡាវ ជាប់ជ័យលាភីលេខ១ -​កីឡាករម៉ាឡេស៊ី លាភីលេខ២ និង-កីឡាករហុងកុង ជ័យលាភីលេខ៣

អបអរសាទរព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា​ លើកទី១ ចាប់ពីថ្ងៃទី០៤-០៦ មករា​២០២០ នៅខេត្តកោះកុងថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២០​ ដែរមានកីឡាករជាតិ និងអន្តរជាតិចូលរួមប្រកួត ចំនួន ២០០ នាក់ និងព្រមទាំងមានការចូលរួមពីក្រុមម៉ូតូធំ និងក្រុមជិះក...

ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានចុះធ្វើអនាម័យតាមដងផ្លូវលេខ៤៨ សមាសភាពចូលរួម លោក ជា ប៊ុនធឿន អភិបាលរងស្រុក លោក ធិន សម្បត្តិ មេឃុំ ក្រុមប្រឹក្សាឃុំតាតៃក្រោម និងលោកអធិការងស្រុកកោះកុង ប៉ុស្តិ៍រដ្ឋបាលឃុំ នឹងសមាជិកភូមិ

ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានចុះធ្វើអនាម័យតាមដងផ្លូវលេខ៤៨ សមាសភាពចូលរួម លោក ជា ប៊ុនធឿន អភិបាលរងស្រុក លោក ធិន សម្បត្តិ មេឃុំ ក្រុមប្រឹក្សាឃុំតាតៃក្រោម និងលោកអធិការងស្រុកកោះកុង ប៉ុស្តិ៍រដ្ឋបាលឃុំ នឹងសមាជិកភូមិ។

ក្រុមកីឡាករប្រណាំងកងជាតិ-អន្តរជាតិជាង ២០០នាក់ រួមជាមួយក្បួនប្រណាំងកង់ពិភពលោក ដែលបានចេញដំណើរពីរមណីយដ្ឋានតារាសាគរ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ មកនោះ បានមកដល់ក្រុងខេមរភូមិន្ទ នៃទីរួមខេត្តកោះកុងហើយ។ ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេបំផុតលើពិភពលោក លោក លី ថាវ អគ្គនាយករមណីយដ្ឋានតារាសាគរ។

ក្រុមកីឡាករជាង ២០០នាក់ រួមនឹងក្បួនប្រណាំងកង់ពិភពលោក បានមកដល់ក្រុងខេមរភូមិន្ទហើយ (កោះកុង)៖ ក្រុមកីឡាករប្រណាំងកងជាតិ-អន្តរជាតិជាង ២០០នាក់ រួមជាមួយក្បួនប្រណាំងកង់ពិភពលោក ដែលបានចេញដំណើរពីរមណីយដ្ឋានតារាសាគរ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ មកនោះ បានមកដ...

លោកស្រី ព្រុំ សាខន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំមន្ត្រីក្រោមឱវាទ ក្នុងគោលបំណងពិភាក្សាការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាមួយលោក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង

លោកស្រី ព្រុំ សាខន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំមន្ត្រីក្រោមឱវាទ ក្នុងគោលបំណងពិភាក្សាការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាមួយលោក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាត...

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបើកកម្មវិធីព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ចាប់ពីថ្ងៃទី៤​ ​ដល់ថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២០​ នៅខេត្តកោះកុង​ ក្រោមអធិបតីភាព​ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នៅតំបន់​វិស្សមកាល​តារាសាគរ​ ស្ថិតក្នុងស្រុកគីរីសាគរ​ ខេត្ត​កោះកុង​។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបើកកម្មវិធីព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ចាប់ពីថ្ងៃទី៤​ ​ដល់ថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២០​ នៅខេត្តកោះកុង​ ក្រោមអធិបតីភាព​ ឯកឧត្តម ជា សុផារ៉ា ឧបនាយក...