/ / / /

ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នៅចំណុចវង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង។

ក្រុមកីឡាករ និងក្បួនប្រណាំងកង់ពិភពលោកថ្ងៃទី២ បានចេញដំណើរពីរង្វង់មូលវិថី សាយ ភូថង ឆ្ពោះទៅកាន់កំពូលភ្នំបូកគោហើយ

(កោះកុង)៖ ថ្ងៃទី២ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ដែលមានក្រុមកីឡាករជាតិ-អន្តរជាតិប្រមាណ ២០០នាក់ បាននិងកំពុងចេញដំណើរពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង នៃស្រុកបទុមសាគរ ខេត្តកោះកុង ដើម្បីឆ្ពោះទៅកំពូលភ្នំបូកគោ នៃស្រុកទឹកឈូ ខេត្តកំពត ក្នុងរយៈចម្ងាយប្រមាណ ១៧២.៥គីឡូម៉ែត្រ​ ដោយគ្រោងទៅដល់គោលដៅនៅវេលាម៉ោង ៤-៥ល្ងាចនេះ។

ភ្នំបូកគោ ជាភ្នំមួយដែលខ្ពស់គួរសមដែរ ដែលតម្រូវឱ្យក្រុមកីឡាកររឹតតែខំប្រឹងដំឡើងកម្លាំងជើងធាក់ឡើង ដើម្បីដណ្ដើមបានជោគជ័យ។

មុនចាប់ផ្ដើមបាញកាំភ្លើងចេញដំណើរ ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច ក្រុមកីឡាករជាតិ-អន្តរជាតិ ក្រុមការងាររៀបចំព្រឹត្តិការណ៍ទាំងអស់គ្នា បានស្មឹងស្មាតគោរពវិញ្ញាណក្ខន្ដអ្នកដែលបានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់បាក់រលំអគារ នៅខេត្តកែប រយៈពេល១នាទីផងដែរ។

ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នៅចំណុចវង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង។

បើតាមឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា បន្ទាប់ពីចប់ការប្រកួតដំណាក់កាលទី១ ពីរមណីយដ្ឋានតារាសាគរទៅបញ្ចប់នៅទីរួមខេត្តកោះកុង កាលពីម្សិលមិញ គណៈកម្មការរៀបចំរៀបចំ UCI ក៏បានធ្វើការប្រជុំវាយតម្លៃរួមមួយដែរ ដោយគណៈកម្មការបច្ចេកទេស UCI បានធ្វើការកោតសរសើរ ទោះមានចំណុចខ្វះខាតបន្ដិចបន្ដួចពាក់ព័ន្ធនឹងការជិះរបស់កីឡាករ និងក្បួនរថយន្ដអមក្ដី ដោយសារនេះជាការរៀបចំលើកដំបូង។

ប៉ុន្ដែជារួមមន្ដ្រីបច្ចេកទេស UCI បានវាយតម្លៃការប្រកួតដំណាក់កាលទី១ បានបញ្ចប់ដោយជោគជ័យ ព្រោះមានការចូលរួមសហការបានល្អពីប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ពិសេសមានការយកចិត្តទុកដាក់របស់លោក ឯកឧត្តម ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងជាដើម។

ទន្ទឹមជាមួយគ្នាឯកឧត្តមក៏បានស្នើឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋបន្ដចូលរួមសហការ និងគាំទ្រឲ្យបានច្រើនបន្ថែមទៀត សម្រាប់ការប្រកួតដំណាក់កាលទី២ ពិសេសប្រជាពលរដ្ឋនៅលើដងផ្លូវពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង ខេត្តកោះកុង កាត់តាមស្រុកស្រែអំបិល ឃុំវាលរេញ ខេត្តព្រះសីហនុ រហូតដល់កំពូលភ្នំបូកគោ នៃខេត្តកំពត ដើម្បីបង្ហាញពីការស្វាគមន៍ និងអបអរសាទរ ចំពោះកីឡាករជាតិ-អន្ដរជាតិ ក៏ដូចជាក្បួនព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ។

នៅពេលទៅដល់កំពូលភ្នំបូកគោ ក្រុមកីឡាករ និងក្រុមការងាររៀបចំព្រឹត្តិការណ៍នឹងសម្រាកនៅទីនោះមួយយប់ មុនបន្តប្រកួតនៅថ្ងៃទី៣ ដែលនឹងចាប់ផ្ដើមចេញដំណើរពីក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឆ្ពោះទៅខេត្តកែប ដែលជាទីបញ្ចប់នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ តាមបណ្ដោយឆ្នេរសមុទ្រកម្ពុជា រយៈពេល៣ថ្ងៃនេះ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    12/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានដឹកនាំលោក ជៃ ជីម មេភូមិព្រែកស្វាយ លោក ម៉ែន សារឿនអនុភូមិកោះ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងផ្សព្វផ្សាយអំពីវឌ្ឍនភាពកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅសាលាវិទ្យាល័យថ្មបាំង

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/08/2026

    លោក ប្រាក់ គា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិបទដ្ឋានគតិយុទ្ធពាក់ព័ន្ធ និងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី២៧​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តកោះកុង​ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម​ ថុង​ ណារុង​ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/08/2026

    លោក ប្រាក់ គា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សា ផ្សព្វផ្សាយនិងបញ្ជ្រាបព័ត៌មាន នៃការផ្តល់សេវាផ្ទាំងប៉ាណូ និងអាហ្វីល ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង និងផ្សព្វផ្សាយអំពីការចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៧ និងការប្រឡងប្រណាំងព្រែកកម្សាន្តស្អាតលើកទី៤ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក ប៊ួ សុភា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក ប៊ួ សុភា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”