/ / / /

ក្រុមកីឡាករប្រណាំងកងជាតិ-អន្តរជាតិជាង ២០០នាក់ រួមជាមួយក្បួនប្រណាំងកង់ពិភពលោក ដែលបានចេញដំណើរពីរមណីយដ្ឋានតារាសាគរ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ មកនោះ បានមកដល់ក្រុងខេមរភូមិន្ទ នៃទីរួមខេត្តកោះកុងហើយ។ ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេបំផុតលើពិភពលោក លោក លី ថាវ អគ្គនាយករមណីយដ្ឋានតារាសាគរ។

ក្រុមកីឡាករជាង ២០០នាក់ រួមនឹងក្បួនប្រណាំងកង់ពិភពលោក បានមកដល់ក្រុងខេមរភូមិន្ទហើយ

(កោះកុង)៖ ក្រុមកីឡាករប្រណាំងកងជាតិ-អន្តរជាតិជាង ២០០នាក់ រួមជាមួយក្បួនប្រណាំងកង់ពិភពលោក ដែលបានចេញដំណើរពីរមណីយដ្ឋានតារាសាគរ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ មកនោះ បានមកដល់ក្រុងខេមរភូមិន្ទ នៃទីរួមខេត្តកោះកុងហើយ។

ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេបំផុតលើពិភពលោក លោក លី ថាវ អគ្គនាយករមណីយដ្ឋានតារាសាគរ នៅចំណុចមុនបើកការប្រណាំងកង់ ក៏មានការស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធចំពោះអ្នកដែលជួបឧប្បទ្ទវហេតុក្នុងគ្រោះថ្នាក់បាក់រលំអគារនៅខេត្តកែប រយៈពេល១នាទីផងដែរ។

ទិដ្ឋភាពនៅតារាសាគរ តាមបណ្ដោយវិថីព្រឹទ្ធាចារ្យ សាយ ភូថង និងផ្លូវជាតិលេខ៤៨ ឆ្ពោះទៅក្រុងខេមរភូមិន្ទ ទេសភាពព្រៃព្រឹក្សា ឆ្នេរសមុទ្រសមុទ្រ ភូមិឋាននិងជីវភាពរបស់ប្រជាពលរដ្ឋ វាលស្រែចម្ការ ហេដ្ឋារចនាសម្ព័ន្ធ តំបន់ទេសចរណ៍នានា បានចូលរួមញ៉ាំងបរិយាកាសនៃការប្រណាំងកង់ពិភពលោកលើកដំបូងនៅកម្ពុជានេះ កាន់តែមានភាពអធិកអធមសប្បាយរីករាយក្រៃលែង។

ក្រុមអ្នកថតរូបភាពជាច្រើននាក់កំពុងខំប្រឹងតាមប្រមាញ់ថតរូបភាពនៃព្រឹត្តិការណ៍ទាំងខាងមុខក្បួន និងខាងក្រោយក្បួនយ៉ាងសស្រាក់សស្រាំ។

ក្រុមកីឡាករដែលកំពុងចូលរួមប្រណាំងមានប្រមាណ ២០ក្រុម សរុបជាង២០០នាក់ ក្នុងនោះក្រុមកីឡាករកម្ពុជាមានចំនួន ២ក្រុម ហើយមានក្រុមកីឡាករបរទេសមកពី១៥ប្រទេសចូលរួម។

ក្រុមកីឡាករគ្រប់គ្នាក៏ប្រឹងដំឡើងកម្លាំងថាមពលខំធាក់កង់ប្រណាំងរៀងៗខ្លួនយ៉ាងស្វាហាប់។

ចំពោះល្បឿនប្រណាំងប្រមាណចាប់ពី ៤០-៤៥នាទីក្នុងមួយម៉ោង ក្នុងរយៈចម្ងាយសរុបប្រមាណ ១៤៥.៥គីឡូម៉ែត្រ។

កងកម្លាំងសមត្ថកិច្ចក៏ខិតខំពង្រឹងស្មារតីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពនៅតាមទីសាធារណៈនៅតាមបណ្ដោយផ្លូវជូនក្រុមកីឡាករ និងក្បួនប្រណាំងកង់ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរគ្រប់គ្នាផងដែរ។

ប្រជាពលរដ្ឋជាច្រើនកុះករបានចេញមកទស្សនាក្បួនប្រណាំងនៅតាមដងផ្លូវ ព្រោះព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រភេទនេះហាក់ថ្មីប្លែកបន្តិចសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាយើងក៏បានចូលរួមច្រើនណាស់ដែរក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមដងផ្លូវនៃក្បួនប្រណាំងកង់ពិភពលោកនេះ។

ចំណែកឯក្រុមការងាររៀបចំព្រឹត្តិការណ៍នេះទៀតសោត ក៏កំពុងមមាញឹកដុតដៃដុតជើងសហការរៀបចំការងារនានា ដើម្បីឱ្យដំណើរនៃការប្រណាំងកង់ពិភពលោកលើកទី១នេះ ប្រព្រឹត្តទៅដោយរលូន។

សូមជម្រាបថា នៅពេលមកដល់ក្រុងខេមរភូមិន្ទហើយ ក្រុមកីឡាករនិងក្បួនប្រណាំងកង់បានសម្រាកនៅទីនោះមួយយប់ ហើយក៏មានពិធីជួបជុំទទួលទានអាហាររួមគ្នានៅទីនោះផងដែរ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    12/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានដឹកនាំលោក ជៃ ជីម មេភូមិព្រែកស្វាយ លោក ម៉ែន សារឿនអនុភូមិកោះ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងផ្សព្វផ្សាយអំពីវឌ្ឍនភាពកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅសាលាវិទ្យាល័យថ្មបាំង

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/08/2026

    លោក ប្រាក់ គា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិបទដ្ឋានគតិយុទ្ធពាក់ព័ន្ធ និងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី២៧​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តកោះកុង​ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម​ ថុង​ ណារុង​ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/08/2026

    លោក ប្រាក់ គា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សា ផ្សព្វផ្សាយនិងបញ្ជ្រាបព័ត៌មាន នៃការផ្តល់សេវាផ្ទាំងប៉ាណូ និងអាហ្វីល ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង និងផ្សព្វផ្សាយអំពីការចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៧ និងការប្រឡងប្រណាំងព្រែកកម្សាន្តស្អាតលើកទី៤ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក ប៊ួ សុភា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក ប៊ួ សុភា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”