ព័ត៌មានថ្នាក់ខេត្ត


  • លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញស្វាគមន៍ លោក អ៊ូច សោភ័ណ្ឌ ប្រធានប្រតិភូ តំណាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងប្រមូលធាតុចូលលើការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានី ខេត្ត

    , ,
    មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    14/08/2026
  • ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ ចតុបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងទីវត្តអារាម និងជាថ្ងៃឧបោសថសីល នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) វត្តជោតញ្ញាណ វត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) និងវត្តព្រះធម្មសាគរារាម (ហៅវត្តពាមក្រសោប)

    , ,
    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    14/08/2026
  • ឯកឧត្ដមវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមការងាររបស់នាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល ដែលបានចុះបង្វឹក និងតាមដានការវាយតម្លៃពីខាងក្រៅដោយប្រើប្រាស់សំណុំឧបករណ៍ តាមដានការកែលម្អគុណភាពសេវាសុខាភិបាល។

    , ,
    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    14/08/2026
  • លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានដឹកនាំមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យបច្ចេកដំណើរការអនុវត្តគម្រោងជួសជុលផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៥៥៣ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

    , ,
    ហេង គីមឆន
    14/08/2026
  • លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកោះកុង

    , ,
    ហេង គីមឆន
    14/08/2026
  • លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានជួយឧបត្ថម្ភ​ រថយន្តមួយគ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរ ទៅមក​ ការស្នាក់នៅ និងហូបចុកចំនួន២ថ្ងៃ​ ព្រមទាំងឧបត្ថម្ភបច្ច័យបន្ថែមចំនួន​ម្នាក់៥០,០០០រៀល សរុបថវិកាចំនួន​ ១,០០០,០០០ រៀលគត់ (មួយលានរៀលគត់) បន្ថែមទៀត​ សម្រាប់ការអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលជា មួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១

    , ,
    មន្ទីរធម្មការ និងសាសនា
    14/08/2026
  • លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញ ស្ដីពី ការដាក់ចេញនូវសូចនាករសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិផល និងសុវត្ថិភាព ដើម្បីជាចំណេះដឹងសម្រាប់ផ្នែកនីមួយៗ។

    , ,
    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    13/08/2026
  • សារលិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអភិមង្គលាភិរម្យដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិសង្គហបណ្ឌិត ដែល នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ

    , , , ,
    ហេង គីមឆន
    13/08/2026
  • សូមគោរពជូនពរជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ ឆ្នាំ

    , ,
    មន្ទីរកិច្ចការនារី
    13/08/2026
  • ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរសុខាភិបាល ការិយាល័យជំនាញ មន្ទីរពេទ្យបង្អែក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធនិម្មិត

    , ,
    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    13/08/2026
  • លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ វាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦

    , ,
    ហេង គីមឆន
    13/08/2026
  • លោក​ សៀង​ កក្កដា​ ប្រធានលេខាធិការដ្ឋាន​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង តំណាង​ឱ្យលោកជំទាវ​ ឈី​ វ៉ា​ ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្តកោះកុង​ បានប្រគល់ថវិកា​ ជូនដល់លោកគ្រូ​ និងក្រុមការងារស័្មគ្រចិត្ត​ ចូលរួមសម្របសម្រួលផ្ញើកង់-ម៉ូតូ

    , ,
    ហេង គីមឆន
    13/08/2026