សេចក្តីជូនដំណឹង របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង ស្តីពីបញ្ហាខ្វះខាតទឹកស្អាតប្រេីប្រាស់ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រុមប្រឹក្សាឃុំតាតៃក្រោម ស្រុកកោះកុង បានបើកកិច្ចប្រជុំប្រចាំខែមករា របស់គ.ក.ន.ក ក្រោមអធិបតីភាព លោក ធិន សម្បត្តិ ប្រធាន គ.ក.ន.ក ឃុំ និងជាមេឃុំ។
លោកស្រី ហង្ស សារេត អនុប្រធានការិយាល័យអប់រំកុមារតូច និងក្រុមការងារ ចំនួន២រូបទៀត ចុះណែនាំប្រព័ន្ធពិនិត្យតាមដាន M&E និងណែនាំការអនុវត្តតេស្ត កុមារអាយុ៥ឆ្នាំ ក្នុងស្រុកកោះកុង និងស្រុកស្រែអំបិល។
លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចពិភាក្សាបញ្ហាគម្រោងសាងសង់រោងចក្រអគ្គីសនីធ្យូងថ្ម ក្នុងឃុំថ្មស ក្នុងនោះមានតំណាងមន្ទីរបរិស្ថានខេត្ត អភិបាលរងស្រុក មេឃុំ តំណាងក្រុមហ៊ុន បានធ្វើការសម្របសម្រួលប្រជាពលរដ្ឋ ១០០ នាក់។
មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខត្តកោះកុង បានផ្តល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល
លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងក្រុមការងារចុះពិនិត្យ ផ្លូវបេតុងគម្រោង ស្រុក ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច។
លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការចុះស្រង់ទិន្នន័យសំណង់មិនរៀបរយ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។
លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំកិច្ចប្រជុំជាមួយមន្រ្តីរាជការ ដើម្បីពង្រឹងកិច្ចការរដ្ឋបាលស្រុក។
លោក សុខ សុទ្ឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះសិក្សាលទ្ធភាពគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម ចំនួន ២ ខ្សែ : ១.សាងសង់ផ្លូវក្រាលគ្រួសក្រហម ប្រវែង ១៨ គីឡូម៉ែត្រ ទទឹង ១២ ម៉ែត្រ នៅភូមិជីមាល ឃុំអណ្ដូងទឹកស្រុកបូទុមសាគរ ខេត្តកោះកុង ...
លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង លោក មាស គង់ និងលោក ជួន ឈុនហាក់ សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីការិយាល័យស្រុក បានចូលរួមចែកអំណោយមនុស្សធម៌ នៅឃុំប្រឡាយ ដែលឧបត្ថម្ភដោយលោកស្រី ផៃ សេដ្ឋា សប្បុរសជនមកពីប្រទេសស្វីស។