ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។ប្រភព : មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២០ លោក សុខ ចេង មេឃុំ បានដឹកនាំក្រុមការងារឃុំ បានចុះដោះស្រាយទំនាស់ព្រំទឹកឈ្មោះ លោកស្រី ភុត សាសិរិ នឹងលោក ទៀ ថៃ ក្រោយពីបានការសម្របសម្រួលពីលោកមេឃុំ ភាគីទាំងសង បានឯកភាពតាមការសម្របសម្រួលនេះ ប្រភព រដ្ឋបាលឃុំកោះស្ដេច
មន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុង បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្តល់ឡាបិល “វិធានសុវត្ថិភាពទេសចរណ៍” តាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ក្នុងក្រុងខេមរភូមិន្ទ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង
លោកស្រី ឡាយ ច័ន្ទនាង ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកស្រែអំបិល តំណាងឲ្យរដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនទឹកសុទ្ឋ ឃ្លែរេ និង ក្លៀហ្សូន ដែលបានឧបត្តម្ភទឹកសុទ្ឋដបជ្រុង ៥០ ឡូ និង ៣៥០ ml ចំនួន២០យួរ...
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខអ្នកទោស នៅពន្ធនាគារខេត្ត និងបាននាំយកអំណោយ មានកង្ហារបឺតខ្យល់ ចំនួន ៦ គ្រឿង មួកសុវត្ថិភាពចំនួន ១២ មួក (ចែកជូនមន្ត្រីពន្ធនាគារ) និងបានជូនអំណោយដល់អ្នកទោស ដែលមានជំងឺអេដស៍ ជំងឺរាំ...
លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារ ចំនួន ០៤នាក់ ដើម្បីចុះពិនិត្យតាមដានការសិក្សាពីចម្ងាយ និងបែងចែកផ្ទាំងរូបភាពការអប់រំទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ នៅតាមសាលារៀនមួយចំនួន ក្នុងស្រុកស្រែអំបិល និងស្រ...
ថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលឃុំប៉ាក់ខ្លង អនុវត្តសកម្មភាពការចុះឆ្វៀលដីជំហាន ដំបូង បានចំនួន២ភូមិគឺ៖ ភូមិកោះប៉ោ សរុបក្បាលដីចំនួន ៣៨ក្បាលដី គ្រួសារចំនួន ២៩គ្រួសារ និងផ្ទៃដីចំនួន ១២៧ហិចតា ភូ...
មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចែកសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីការលក់រាយប្រេងឥន្ធនៈ និងចុះពិនិត្យ នៅតាមស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងក្រុងខេមរភូមិន្ទ។
មន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ការផ្ដល់ប្រឹក្សាដើម្បីជួយឲ្យលះបង់ទម្លាប់ជក់បារី”។ក្នុងគោលបំណងបង្កើននូវសមត្ថភាពផ្នែកចំណេះដឹង ជំនាញ អាកប្បកិរិយា និងផ្លាស់ប្ដូរឥរិយាបថពាក់ព័ន្ធនឹងបញ្ហាថ...