/ / /

មន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ការផ្ដល់ប្រឹក្សាដើម្បីជួយឲ្យលះបង់ទម្លាប់ជក់បារី”

មន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ការផ្ដល់ប្រឹក្សាដើម្បីជួយឲ្យលះបង់ទម្លាប់ជក់បារី”។
ក្នុងគោលបំណងបង្កើននូវសមត្ថភាពផ្នែកចំណេះដឹង ជំនាញ អាកប្បកិរិយា និងផ្លាស់ប្ដូរឥរិយាបថពាក់ព័ន្ធនឹងបញ្ហាថ្នាំជក់ដល់មន្ត្រីសុខាភិបាលនៅមណ្ឌលសុខភាពក្នុងការចូលរួមចំណែកផ្ដល់ប្រឹក្សាជួយអ្នកជក់បារីឱ្យលះបង់ទម្លាប់ជក់បារី។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលមានសិក្ខាមចូលរួមចំនួន ២៥នាក់ ដែលអញ្ជើញមកពីមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពមួយចំនួននៃមន្ទីរសុខាភិបាលខេត្ត និងមានការឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោក។ លើសពីនេះ ការរៀបចំវគ្គបណ្ដុះបណ្ដាលបានគោរពតាមគោលការណ៍នៅក្នុងបន្ទប់ធំ មានខ្យល់ចេញចូល រក្សាគម្លាតពីម្នាក់ទៅម្នាក់ យ៉ាងតិច ១.៥០ម៉ែត្រ លើកទឹកចិត្តសិក្ខាកាមពាក់ម៉ាស់ និងអនុវត្តអនាម័យលាងដៃជាប្រចាំជាដើម។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អំពីសិក្ខា​សាលាស្តីពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីអត្ថប្រយោជន៍មូលនិធិប័ណ្ណសមធម៌ និងព្រឹត្តិការណ៍សហគមន៍ស្ដ្រី និងកុមារក្រោមអាយុ២ឆ្នាំ

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រី នៃរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក ស្រុក និងស.ស.យ.ក វិទ្យាល័យឬស្សីជ្រុំ បានធ្វើអនាម័យបរិស្ថាន រើសសំរាម

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង បានដឹកនាំ លោក លោកស្រីសមាជិកប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង បានដឹកនាំប្រធាន មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ន៨ងមន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី “ការពិនិត្យស្ថានភាពឥណទានថវិកាសម្រាប់បើកផ្ដល់ប្រាក់បៀវត្ស និងប្រាក់លាភការផ្សេងៗជូនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកថ្មបាំង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្ដរាយ (PRISM)