លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសជ័យលាភី និងប្រគល់ពាន និង/ឬផ្តល់រង្វាន់ ១) កម្មវិធី ប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ២) កម្មវិធីប្រឡង ប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតនិងព្រែកកម្សាន្តស្អាត និង ៣) កម្មវិធីប្រឡងប្រណាំងវីដេអូខ្លី “មាតុភូមិខ្ញុំ-ឆ្នេរស្អាតនឹងព្រែកស្អាត”ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅនៅទីរួមខេត្តកំពត។











