រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
ព័ត៌មានថ្នាក់ក្រុង-ស្រុក
ក្រោមការចាត់តាំងពីលោកអភិបាល នៃគណៈអភិបាលស្រុក លោក ទួន ឪទី នាយករងរដ្ឋបាល បានដឹកនាំក្រុមការងារ ដែលមានសមាសភាពភូមិ ឃុំ និងមន្រី នៃការិយាល័យភូមិបាលស្រុក ចុះពិនិ្យ និងហាមឃាត់សំណង់ផ្ទះរឹងមាំពុំមានច្បាប់ របស់ឈ្មោះ ឡៅ អានី ស្ថិតនៅភូមិកោះស្តេច( ក្រោយកោះ) ឃុំកោះស្តេច ស្រុកគិរីសាគរ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
រដ្ឋបាលឃុំកោះស្ដេច ស្រុុកគិរីសាគរ បានរៀបចំកិច្ចប្រជុំ គ.ក.ន.ក និងប្រជុំក្រុមប្រឹក្សាឃុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដឹកនាំដោយលោក សុខ ចេង ប្រធានក្រុមប្រឹក្សាឃុំកោះស្តេច មានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍កោះស្ដេច លោកស្មៀនឃុំ លោកមេភូមិទាំងបី នាយិកាសាលាឋម តំណាងគ្រូមត្តេយ្យ នឹងលោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច ក្រោយពីប្រជុំចប់បានប្រកាសទទួលស្គាល់ លោក យ៉ាង ចន្នី មេភូមិពាមកាយ ជំនួស លោក តាំង ចក់ ដែលបានទទួលមរណៈភាព។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា អមដំណើរដោយ លោក ចេង មុនីរិទ្ធ អភិបាលរងស្រុក ចុះជួបសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងពិភាក្សា លើកគម្រោងសាងសង់ផ្លូវបេតុអាមេ នៅចំណុចភូមិ២០០០ និងចំណុចផ្លូវព្រះវិហារកូរ៉េ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្ម ស្ដីពីការពិនិត្យផែនការលទ្ធកម្មសាធារណៈសម្រាប់ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងទទួលបន្ទុកការងារការិយាល័យច្រកចេញចូលតែមួយ បានដឹកនាំក្រុមការងារចុះពិនិត្យ ទីកន្លែងស្នើសុំបើកថ្នាក់មត្តេយឯកជនមួយកន្លែង របស់ លោក ជឹម ម៉ុន ដែលមានទីតាំង នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាល ក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចម្រុះសហការជាមួយ មន្ត្រីគយ តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីររ៉ែ និងថាមពល នឹងកម្លាំងចរាចរណ៍ នៃស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថក្រុង ចុះត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ ដែលនៅតែបន្តដឹកទំនិញលើសទម្ងន់កំណត់ ជាពិសេសការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
លោក ឃៀង យិង មេឃុំអណ្ដូងទឹក និងលោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ បានទទួលចុៈឈ្មោះស្ត្រីមានផ្ទៃពោះ ឈ្មោៈ មឿង ណាក់ នៅភូមិជីត្រេៈ និងបានប្រគល់កាត់វីង ជូនគាត់សម្រាប់ប្រើប្រាស់ក្នុងការពិនិត្យផ្ទៃពោះបានទៀងទាត់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
29/02/2020
កម្លាំងជំនាញផ្នែកគ្រប់គ្រងជនបរទេស នៃអធិការនគរបាលស្រុកកោះកុង ដឹកនាំដោយ លោកវរ:/ត្រី រ៉ឹក ភេង អធិការរង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម ចុះធ្វេីការណែនាំអំពីរបៀបរាយការណ៍ថ្មីតាមប្រព័ន្ធទំនេីប FPCS របស់អគ្គនាយកដ្ឋានអន្តោប្រវេន៍ បានចំនួន ១ គោលដៅ គឺ Tatai resort and Marina ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
29/02/2020
កម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង ចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានផ្សព្វផ្សាយណែនាំ ដល់បងប្អូន ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយត្ន័ ចំពោះភ្លើងអគ្គីភ័យ អាចបណ្តាលឲ្យឆាបឆេះ ផ្ទះសំបែង និងផលដំណាំ សូមឲ្យមានទឹកក្នុងផ្ទះមានជាប់ជានិច្ច ព្រោះនេះជារដូវក្តៅស្ងួតហួតហែង អាចនឹងមានភ្លើងឆាបឆេះរាលដាលពីព្រៃ ដល់ផ្ទះសំបែងរបស់ពួកគាត់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
29/02/2020
លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុក គិរីសាគរ បានអញ្ជើញជួបពិភាក្សា ការងារ ដោះស្រាយបញ្ហាសំរាម នៅលើកោះស្តេច ជាមួយអ្នកទទួលម៉ៅការគ្រប់គ្រងសំរាម។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
29/02/2020
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញស្វាគមន៍ក្រុមគ្រួពេទ្យស្មគ្រ័ចិត្ត របស់ ស.ស.យ.ក រាជធានីភ្នំពេញ និងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមកពិនិត្យព្យាបាលជម្ងឺមាត់ធ្មេញនៅសាលាឃុំជ្រោយស្វាយ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
29/02/2020
លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញស្វាគមន៍ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃ ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាថ្នាក់ស្រុក ស្តីពី“វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
28/02/2020
Posts pagination
ពីមុន
1
…
2,108
2,109
2,110
…
2,211
បន្ទាប់