លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាល ក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចម្រុះសហការជាមួយ មន្ត្រីគយ តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីររ៉ែ និងថាមពល នឹងកម្លាំងចរាចរណ៍ នៃស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថក្រុង ចុះត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ ដែលនៅតែបន្តដឹកទំនិញលើសទម្ងន់កំណត់ ជាពិសេសការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!