រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
ព័ត៌មានថ្នាក់ក្រុង-ស្រុក
រដ្ឋបាលឃុំតានូន សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ រៀបចំប្រជុំផ្សព្វផ្សាយ ៖ ១-ការឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីក្រីក្រមានផ្ទៃពោះ សម្រាលកូន និងកុមារក្រោមអាយុ២ឆ្នាំ ២-ច្បាប់ និងសារប្រយោជន៍នៃអត្រានុកូលដ្ឋាន ៣-គោលនយោបាយភូមិឃុំមានសុវត្ថិភាព៩ចំណុច ៤-ច្បាប់ចរាចណ៍ ដល់ប្រជាជនក្នុងភូមិបាក់រនាស់ និងភូមិតានូន ទីកន្លែងផ្ទះលោកមេភូមិតានូន ឃុំតានូន ប្រជាពលរដ្ឋចូលរួម ៤៥ ស្រី៣៥នាក់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
27/02/2020
នៅសាលាឃុំប៉ាក់ខ្លង គណៈកម្មាធិការ គ.ក.ន.ក ឃុំ និងក្រុមប្រឹក្សាឃុំប៉ាក់ខ្លងបានបើកកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការដឹកនាំពីលោក អៀវ កុសល មេឃុំប៉ាក់ខ្លង ព្រមទាំងមានវត្តមាន លោក ដៅ ហេង និងលោកស្រី ថុង ស្រីពៅ សមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
27/02/2020
លោក រៀម រុំ ប្រធានក្រុមប្រឹក្សាឃុំ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិទាំងបីភូមិ លោកនាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ ជំនួយការភូមិព្រែកខ្សាច់ និងភូមិសំរុងតាកែវ មានអ្នកចូលរួមសរុប ចំនួន ១៥នាក់ ស្រី ០២នាក់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
27/02/2020
រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបូទុមសាគរ ក្រោមអធិបតីលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធានអនុប្រធាន ការិយាល័យចំណុះនឹងជំនាញជុំវិញស្រុក លោកមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ មេឃុំ សមាជិក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការសាលាស្រុក។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
27/02/2020
លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានជួបពិភាក្សាការងារ ជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
27/02/2020
ប៉ុស្ដិ៍រដ្ឋបាលស្រែអំបិល ស្រុកស្រែអំបិល បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ ចំនុច ស្ថិតនៅក្នុងភូមិត្រៀក ឃុំស្រែអំបិល។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញទៅសួរសុខទុក្ខ លោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុក នៅគេហដ្ឋាន របស់លោក ស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ លើគម្រោងវារីអគ្គិសនីស្ទឹងតាទៃលើ នៅសាលប្រជុំ សាខាកាកបាទក្រហមខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
នាយរងទទួលបន្ទុករួមខណ្ឌរដ្ឋបាលជលផលកោះកុង និងនាយផ្នែករដ្ឋបាលជលផលបូទុមសាគរ ចុះផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធនឹងសហគមន៍នេសាទ ដល់អាជ្ញាធរឃុំ និងគណៈកម្មការសហគមន៍នេសាទ តាមតំបន់ឆ្នេរឆកកំពង់សោម នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៤នាក់ ស្រី ០១ នាក់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
លោក គង់ មិនា អនុប្រធានការិយាល័យកសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោក ឈុន ចាន់ណា និងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកបូទុមសាគរ និងរួមសហការជាមួយអង្គការ Save the children and IDE របស់គម្រោង STEER បានចូលរួមពង្រឹងសមត្ថភាពបន្ថែមក្នុងវគ្គបណ្តុះបណ្តាលអំពីផលិតកម្មដំណាំបន្លែលើដំណាំត្រសក់ នៅភូមិព្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះដែរមានអ្នកចូលរួមពីលោក មេប្រធានភូមិ អនុប្រធានភូមិ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋប្រមាណ ២៥ នាក់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
រដ្ឋបាលស្រុកថ្មបាំង បានបើកកិច្ចប្រជុំ សម្របសម្រួលបញ្ហា ការកាប់ទន្ទ្រានដីចំណីអូរ ដែលជាដីសាធារណៈ របស់រដ្ឋ នៅចំណុចដេសេអា ក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះកុង ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុក និងការអញ្ជើញចូលរួមពី លោកអធិការស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ លោកមេឃុំ លោកមេភូមិ និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ ចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី រវាងលោកស្រី គី ហួន នឹង លោកស្រី ម៉ៅ ណារី ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ទទួលបានជោគជ័យ ដោយភាគីទាំងសងខាង ព្រមឯកភាពកំណត់បង្គោលព្រំត្រឹមត្រូវច្បាស់លាស់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
Posts pagination
ពីមុន
1
…
2,092
2,093
2,094
…
2,192
បន្ទាប់