ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើប នឹងសម្រាលឈ្មោះ ឆេង ខន អាយុ៣២ ឆ្នាំរស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នកំពុងសម្រាក នៅមណ្ឌលសុខភាពអណ្ដូងទឹក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះពិនិត្យ ការចាក់ដីធ្វើផ្លូវ ជាប់របងប្រៃសនីយ៍ ឃុំស្រែអំបិល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម លោក កេត បូណា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមធ្វើបទឧទ្ទេសនាម ស្តីអំពីការចិញ្ចឹមមាន់ ការផ្តល់វ៉ាក់សាំង ការព្យាបាល និងបច្ចេកទេសដាំដំណាំដល់កសិករនៅការិយាល័យអង្គការមត៌តក ស្រុកស្រែអំបិល ដែលមានកសិករអ្នកចូលរួមសរុប ២៤ នាក់ ស្រី ២០នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក សុខ ភិរម្យ និងលោក ជា ប៊ុនធឿន អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារ ធ្វើការប្រមូលសំរាម នៅចំណុចដីខ្មៅ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យ លើរថយន្តនិងម៉ូតូ បើកបរល្មើសច្បាប់ លើផ្លូវជាតិ៤៨។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោកស្រី លិ ឡាំង មេឃុំស្តីទី ឃុំកោះកាពិ ស្រុកកោះកុង បានដឹកនាំកម្លាំងចុះសំអាតបរិស្ថាន នៅបរិវេន ភូមិកោះស្រឡៅ ឃុំកោះកាពិ សមាសភាពចូលរួមមាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបអ្នកចូលរួម ចំនួន២៦នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំ កិច្ចប្រជុំ ស្តីពីការសិក្សាគម្រោងអគ្គិសនីធ្យូងថ្ម នៅភូមិថ្មស ឃុំថ្មស ដោយមានការចូលរួម លោកមេឃុំ ជំទប់ តំណាងក្រុមហ៊ុន មេភូមិ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី១ អាណត្តិទី៣ របស់រដ្ឋបាលស្រុកថ្មបាំង ក្រោមអធិបតីភាព លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • រដ្ឋបាលឃុំតានូន សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ រៀបចំប្រជុំផ្សព្វផ្សាយ ៖ ១-ការឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីក្រីក្រមានផ្ទៃពោះ សម្រាលកូន និងកុមារក្រោមអាយុ២ឆ្នាំ ២-ច្បាប់ និងសារប្រយោជន៍នៃអត្រានុកូលដ្ឋាន ៣-គោលនយោបាយភូមិឃុំមានសុវត្ថិភាព៩ចំណុច ៤-ច្បាប់ចរាចណ៍ ដល់ប្រជាជនក្នុងភូមិបាក់រនាស់ និងភូមិតានូន ទីកន្លែងផ្ទះលោកមេភូមិតានូន ឃុំតានូន ប្រជាពលរដ្ឋចូលរួម ៤៥ ស្រី៣៥នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • នៅសាលាឃុំប៉ាក់ខ្លង គណៈកម្មាធិការ គ.ក.ន.ក ឃុំ និងក្រុមប្រឹក្សាឃុំប៉ាក់ខ្លងបានបើកកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការដឹកនាំពីលោក អៀវ កុសល មេឃុំប៉ាក់ខ្លង ព្រមទាំងមានវត្តមាន លោក ដៅ ហេង និងលោកស្រី ថុង ស្រីពៅ សមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក រៀម រុំ ប្រធានក្រុមប្រឹក្សាឃុំ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិទាំងបីភូមិ លោកនាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ ជំនួយការភូមិព្រែកខ្សាច់ និងភូមិសំរុងតាកែវ មានអ្នកចូលរួមសរុប ចំនួន ១៥នាក់ ស្រី ០២នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបូទុមសាគរ ក្រោមអធិបតីលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធានអនុប្រធាន ការិយាល័យចំណុះនឹងជំនាញជុំវិញស្រុក លោកមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ មេឃុំ សមាជិក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការសាលាស្រុក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020